ខេត្តកណ្តាល, នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង កម្លាំងការិយាល័យជំនាញ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងដែលមានវិវាទការរំលោភបំពាននៃសិទ្ធិបុគ្គល មានទីតាំងស្ថិតភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បន្ទាប់ពីមានសំណូមពរពីភាគីរងគ្រោះលោកឧត្តមសេនីយ៍ទោស្នងការ បានចុះត្រួតពិនិត្យមើលដោយជាក់ស្តែង។ ហើយក្នុងឱកាសនេះដែរ លោកស្នងការ ក៏បានជម្រុញឱ្យភាគីពាក់ព័ន្ធសម្របសម្រួលគ្នាដោយសន្តិវិធី និងមានការយល់យោគ អព្យាស្រ័យគ្នាទៅវិញទៅមក រកដំណោះស្រាយបញ្ចប់នៃបញ្ហាវិវាទ៕
...
ដោយ, សិលា