ប្រជាពលរដ្ឋក្នុងភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាបងាកមកដាំដំឡូងមីបន្ថែមក្រៅពីធ្វើស្រែបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក កុយ សារ៉េន នាយកក្រុមហ៊ុនអំពៅស្ករបានចុះមកពិនិត្យការប្រមូលផលដំឡូងមីក្នុងសហគមន៍ផ្ទះរបស់ប្រជាកសិករស្ថិតក្នុងភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១។

លោក កុយ សារ៉េនបានឱ្យដឹងថា ថ្ងៃនេះលោកនិងក្រុមការងារបានចុះមកពិនិត្យមើលការប្រមូលផលដំឡូងមីក្នុងសហគមន៍ផ្ទះរបស់ប្រជាកសិករដែលមានឈ្មោះ(សុខ ) ព្រោះបើទុកប៉ុន្មានថ្ងៃទៀតនាំឱ្យខូចច្រើន ដោយសារកត្តាមានភ្លៀងធ្លាក់ច្រើនពិបាកក្នុងការប្រមូលផលនិងស្អុយរលួយដំឡូង កម្រិតជាតិម្សៅនៅទាបមិនទាន់គ្រប់អាយុ។
លោកក៏បានជំរុញឱ្យបងប្អូនប្រជាកសិករក្នុងសហគមន៍បន្តក្នុងការដាំ ថែទាំដំឡូងមីបន្ថែមទៀតដើម្បីឆាប់បានប្រមូលផលយកទៅលក់នៅលើទីផ្សារ
ខណ:ក្រុមឈ្មួញកណ្ដាលបានមកប្រមូលទិញដំឡូងមីនៅខ្ចីពីប្រជាពលរដ្ឋនៅស្រុករមាសហែកដោយឱ្យតម្លៃក្នុងមួយគីឡូក្រាម៣៤៥រៀល ហើយទិន្នផលរបស់បងប្អូនចាប់ពីចន្លោះ២៥ទៅ៣០តោន។

លោកកុយ សារ៉េនបន្តថា បន្ទាប់ពីប្រមូលផលស្រូវរួច បងប្អូនប្រជាពលរដ្ឋក៏បានឆ្លៀតងាកមកដាំដុះដំឡូងមីបន្ថែមទៀតក្នុងសហគមន៍តាមដីស្រែទំនេរ ដោយពួកគាត់នាពេលនេះគឺមានការយល់ដឹងច្រើនពីការដាំដុះក្នុងវិស័យកសិកម្ម។មិនតែប៉ុណ្ណោះក៏បានបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារប្រចាំថ្ងៃរបស់បងប្អូនបានមួយកម្រិតទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកកុយ សារ៉េនក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ សូមបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ត្រូវរក្សាគម្លាតពីគ្នាមួយម៉ែត្រកន្លះ និងចូលរួមថែរក្សាសុខភាពដោយប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំទើបជៀសផុតពីជំងឺកូវីដ-១៩ ព្រោះក្នុងខេត្តស្វាយរៀងនាពេលនេះមានការឆ្លងចូលជាសហគមន៍ធ្វើឱ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រងនិងគួរឱ្យព្រួយបារម្ភផងដែរ៕

...

ដោយ៖   យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print