រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់ថ្មីទៀត នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង, រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៨នាក់បន្ថែម ស្រី ០៣នាក់ ដែលជាមេការត្រួតពិនិត្យផ្លូវជនជាតិម៉ាឡេស៊ី, កម្មកររោងចក្រ និងអាជីវករ មានរាយនាមដូចខាងក្រោម៖

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកបរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត។

រដ្ឋបាលខេត្ត សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់គ្រប់គ្រងក្រុមគ្រួសារអ្នកទាំងនោះ ឱ្យធ្វើ ចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួន ឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាព របស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗ តាមជាក់ស្ដែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ ទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជា បន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។

បញ្ជក់ ៖ -សរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ចំនួន ៥១៤នាក់ ស្រី ៣៨២នាក់ ជាសះស្បើយថ្មី (គ្មាន) សរុបចំនួន ៣៤៥នាក់ ស្រី ២៦២នាក់

-ស្លាប់ថ្មី (គ្មាន) សរុបចំនួន ០៨នាក់ ស្រី ០៥នាក់ -កំពុងសម្រាកព្យាបាលចំនួន ១៦១នាក់ ស្រី ១១៥នាក់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print