រដ្ឋបាលខណ្ឌដង្កោ​ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ​ កម្មករ​ កម្មការីនី​ ដែលមិនទាន់ចាក់វ៉ាក់ការពារជំងឺកូវីដ១៩​ ដូសទី១ ទៅ​ចាក់នៅមណ្ឌលសុខភាពជេីងឯកវិញ​ ​ចាប់ពីថ្ងៃទី២៨​ ខែមិថុនា​ ដល់ថ្ងៃទី​ ០៨​ ខែ​កក្កដា​ ឆ្នាំ២០២១ !

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ​ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ​ កម្មករ​ កម្មការីនី​ ដែលមិនទាន់ចាក់វ៉ាក់ការពារជំងឺកូវីដ១៩​ ដូសទី១​ មេត្តាជ្រាបថា​ ការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកដង្កោ​ ត្រូវបានប្តូរទីតាំងទៅ​ចាក់នៅមណ្ឌលសុខភាពជេីងឯកវិញ​ ​ចាប់ពីថ្ងៃទី២៨​ ខែមិថុនា​ ដល់ថ្ងៃទី​ ០៨​ ខែ​កក្កដា​ ឆ្នាំ២០២១​ ពេលព្រឹកចាប់ពីម៉ោង​៧:០០នាទី​ ដល់ម៉ោង​១១:៣០នាទី​ និងពេលរសៀលចាប់ពីម៉ោង​ ១៣:០០​នាទី​ ដល់​ម៉ោង​១៦:៣០នាទី។
រដ្ឋបាលខណ្ឌដង្គោ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនី នៅក្នុងមូលដ្ឋាន ខណ្ឌដង្កោដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី១ មេត្តាជ្រាបថា ដោយមានការយកចិត្តទុកដាក់ ជាប់ជានិច្ចចំពោះសុខទុក្ខ ជាពិសេសសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនី ក្នុងកាលៈទេសៈការីករាលដាល នៃជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងដ៍កាចសាហាវនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វាំក់សាំង ជូនប្រជាពលរដ្ឋ កម្មករ កម្មការីនី ដែលរស់នៅក្នុងរាជធានីភ្នំពេញតាមផែនការជាជំហានអាទិភាពបំផុត។

ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងអនុវត្តតាមផនការ ដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់បំផុតរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជា អនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនី ដែលពុំទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងសង្កាត់ទាំង១២ សរុ បចំនួន ១៨៨៧នាក់ ដូចមានក្នុងបញ្ជីរាយនាមរួច មកចាក់រាំក់សាំងការពារជំងឺកូវីដ-១៩ នៅមណ្ឌសុខភាពជើងឯក ចាប់ពី ថ្ងៃចន្ន ទី២៨ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី និង រសៀលចាប់ពីម៉ោង១៣:០០នាទី ដល់ម៉ោង ១៦:៣០នាទី ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ឋ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី ដែលមិនទាន់បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដួសទី១ជំហានបញ្ចប់ មេត្តាជ្រាបជាពត៌មាន ព្រមទាំងយកចិត្តទុកដាក់អនុវត្តវិធានការ “៣ ការពារ ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការណែនាំ នានារបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្លួនដោយ សហការជាមួយក្រុមការងារសម្របសម្រួលរដ្ឋបាលខណ្ឌ រក្សាគម្លាតសុវត្តិភាព ពាក់ម៉ាស់ នៅតាមទីតាំងចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print