យកកាំបិតកាប់ក្បាលបុរសម្នាក់របួសធ្ងន់ត្រូវឃាត់ខ្លួនដោយសមត្ថកិច្ចក្រុងបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖ នារីអាយុ២០ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួននៅ​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ កនកន្លងមកដោយសារប្រើអំពើហឹង្សាលើបុរសម្នាក់បណ្តាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ។
ករណីខាងលើនេះបានកើតឡើងនៅភូមិចំការឬស្សីសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង ។
មូលហេតុដែលបង្កជាហឹង្សាដោយសារតែ​នារីរូបនេះខឹងបុរសរងគ្រោះវាយបងប្រុសខ្លួនរបួសទើបរូបគេ ប្រើ​កាំបិតប៉័ងតោ កាប់ទៅលើបុរសមនោះ បណ្តាលឱ្យ​របួស​ក្បាល ធ្ងន់ធ្ងរ ។

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ ថន ដា​ណែ​ត អាយុ​២០​ឆ្នាំ មានទីលំនៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​យក​កាំបិត​បុ័ងតោ កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ ឡា​ច ងួន​យី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ នៅ​ភូមិ ១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង បណ្តាលឱ្យ​រងរបួស​ត្រង់​ក្បាល និង​កំពុង​សំរាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​

​លោក​អធិការ​ក្រុង បានបញ្ជាក់​ថាៈ ស្ត្រី​ជា​ជន​ដៃ ដល់​ខឹង​ជនរងគ្រោះ វាយ​ទៅលើ បងប្រុស​បង្កើត​របស់​ខ្លួន ទើប​កើតជា​គំនុំ បង្ក​ហិង្សា​យក​កាំបិតប៉័ងតោ កាប់​ទៅលើ ជនរងគ្រោះ​វិញ ត្រូវ​ត្រង់​ក្បាល បណ្តាលឱ្យ រងរងរបួសធ្ងន់ធ្ងរហើយសមត្ថកិច្ច​បាន​ដកហូត កាំបិត​បុ័ងតោ ១ ជាវ​ត្តុ​តាង​បង្ក​របួសស្នាម​។​

​លោកបានបញ្ជាក់​ថាៈ យោងតាម​បទបញ្ជា របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត នៅ​យប់​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ក្រុង បាន​ចាប់​ឃាត់ខ្លួន ស្ត្រី​ជា​ជនដៃដល់ ខាងលើ និង​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print