ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ៖ សូមជម្រាបជូនសាធារណជនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស
តាមរយៈការធ្វើតេស្តលើពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃ ឃើញថាមានការនាំចូលនូវជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា(Delta) មានច្រើនករណីដកពិសោធន៍ការចម្លងនៃវីរុសនេះនៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែលដល់ទៅ ១៥ដង ខ្លាំងជាងការចម្លងពីពេលកន្លងទៅ
ទន្ទឹមនឹងនោះ យើងក៏មិនដឹងថា វីរុសកូវីដ-១៩ នេះ មានអត្តចរិកបែបណា និងនៅកន្លែងណាដែរ រហូតដល់បច្ចុប្បន្ននេះ ហើយក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរុសនេះ បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះ ហើយបុគ្គល ដែលកើតជំងឺកូវីដ-១៩ នេះក៏ប្រហែលជាមិនដឹងខ្លួនថាឆ្លងផង ។ វ៉ាក់សាំងគឺជាឧបករណ៍ដែលអាចជួយ កាត់បន្ថយនូវភាពឈឺធ្ងន់ធ្ងរ ការសម្រាកនៅមន្ទីរពេទ្យ និងអត្រាស្លាប់ ។
– ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវដឹងនោះ គឺបណ្តាលមកពីកង្វះខាត ក្នុងការអនុវត្តន៍វិធានការការពារខ្លួនបាន ត្រឹមត្រូវ និងដោយម៉ត់ចត់ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរចេញពីផ្ទះ ពីកន្លែងមួយទៅ កន្លែងមួយ ដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន ឬអនុវត្តមិនបានខ្ជាប់ខ្ជួន និងមោះមុត នូវវិធានការការពារខ្លួន។
បច្ចុប្បន្នក្រសួងសង្កេតឃើញថា បុគ្គលមានការភ្លេចខ្លួនដែលបណ្ដាលឲ្យការអនុវត្តន៍វិធានការការពាររបស់បុគ្គលមានភាពធូររលុង ជាពិសេសនៅតាមទីប្រជុំជន។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវ ដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា៖ “ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាម បែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេស ពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ។ ដូច្នេះ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើរតួនាទីសំខាន់ណាស់ គឺដើម្បីការពារបុគ្គលខ្លួនឯង ក្រុមគ្រួសារខ្លួន និង សហគមន៍របស់ខ្លួន និងអ្នកដទៃ ឱ្យបានរស់នៅប្រកបដោយសុវត្ថិភាព និងអាចរក្សាជីវភាពរស់នៅ ដោយអាចប្រព្រឹត្ត ការប្រកបមុខរបរចិញ្ចឹមជីវិតបាន ។ នេះមានន័យថា បង ប្អូន កូន ក្មួយ ប្រជាពលរដ្ឋទាំងអស់ ទាមទារអនុវត្តន៍នូវ៖
ពាការពារ ៖
១. ពាក់ម៉ាស់ ៖ ជាពិសេសនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ ឬ ទាញម៉ាស់ដាក់ក្រោមចង្ការ និង ត្រូវដូរម៉ាស់ថ្មី នៅពេលវាសើម។
២. លាងដៃឱ្យញឹកញាប់ ជាមួយសាប៊ូក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វិនាទី
៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង៖ ទោះបីជាបងប្អូន សមាជិកគ្រួសារ សាច់ញាតិ ដែលមាន ការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬក៏មិត្តភ័ក្រ្តជិតស្និទ្ធក៏ដោយ។
៣កុំ :
១. កុំទៅកន្លែងមានមនុស្សកុះករច្រើន ក្នុងន័យនេះរាប់ទាំង ការជួបជុំផឹកស៊ីជាលក្ខណៈគ្រួសារ សាច់ញាតិដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬ មិត្តភ័ក្រ្តជិតស្និទ្ធ ។
២. កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា សូម្បីតែសមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬ មិត្តភ័ក្រ្តជិតស្និទ្ធ ។
ការអនុវត្តន៍វិធានការ ៣កុំ គឺត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងសូមអាជ្ញាធរមូលដ្ឋានជំរុញការអនុវត្តន៍ ៣ការពារ និង៣កុំ នេះឱ្យបានល្អប្រសើររួមជាមួយនឹងការតាមដាន ព្រមទាំងដាក់ចេញនូវការអនុវត្តន៍ច្បាប់ជាធរមានផងដែរ។
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់ សាធារណជនទាំងអស់ សូមចូលរួម អនុវត្តតាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែក កាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុស កូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ជាពិសេសត្រូវចូលរួមការពារការចម្លងវីរុសបំប្លែងថ្មី នៅក្នុងប្រទេសកម្ពុជា។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួងសុខាភិបាល www.itorchgwk ដែលគហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិត ថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល
តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ដោយ៖ សុខ ខេមរា