រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣១នាក់ទៀត នៅខេត្តស្ទឹងត្រែង កាលពីម្សិលមិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង, រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់សាធារណជន ពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា គិតត្រឹមល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលន រដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងប្រចាំការឆ្លើយតបបន្ទាន់តាមគោលដៅក្នុងខេត្ត បានពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះអ្នកសង្ស័យពាក់ព័ន្ធជំងឺកូវីដ-១៩ ធ្វើដំណើរមកពី រាជធានី បណ្តាខេត្តផ្សេងៗ និងអ្នកដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះបាន រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ក្នុងមូលដ្ឋានខេត្ត សរុប ៣១នាក់ ស្រី ១២នាក់ ដូចមានក្នុងបញ្ជីខាងក្រោម៖

អ្នកជំងឺខាងលើបានរៀបចំដាក់ឲ្យសម្រាកព្យាបាលនៅអគារព្យាបាលអ្នកជំងឺកូវីដ-១៩ (មណ្ឌលចត្តា ឡីស័កកម្រិត២ ថ្នាក់ខេត្ត)។ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយនឹងករណីវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ដើម្បីយកសំណាកវិភាគតាមបច្ចេកទេសសុខាភិបាល។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកវិជ្ជមានខាង លើនេះ សូមធ្វើការទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈលេខទូរសព្ទ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩។

សូមចូលរួមអនុវត្តវិធានការ “៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន និងគ្រប់អ្នកពាក់ ព័ន្ធទទួលជ្រាប និងចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print