លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម ចូលរួម​បេីកកិច្ច​ប្រជុំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-​១៩​ជូន​ប្រជាជន​ទូទាំង​ខេត្ត​

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ បច្ចុប្បន្ន​ស្ថានភាពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅតែមិនចុះ​ថមថយនៅឡេីយទេ​ ដែលជាក្តីកង្វល់​ប្រមុខរាជ​រដ្ឋាភិបាល​ត្រូវជួបដោះស្រាយ​ដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-​១៩​ជូន​ប្រជាជន​ទូទាំង​ប្រទេស​គ្រប់ៗគ្នា​ ។

ជាក់ស្ដែង​ នៅព្រឹក​ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ​២០២១​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអេឡិក​ត្រូនិក (Zoom Meeting)ស្តីអំពីការត្រៀម និងដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ​នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​​រ៉ាត់​ អគ្គ​មេ​បញ្ជា​ការ​​រង​ និងជា​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និងមានការអញ្ជេីញចូលរួមពីសំណាក់​ លោក អ៊ុន​ ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក លោកស្រី អភិបាលរងខេត្ត​ លោកនាយក​រដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ លោកប្រធានមន្ទីរសុខាភិបាលខេត្ត​ លោកអភិបាលស្រុក​ និងសមាជិក​ សមាជិកា​ ជាច្រេីននាក់ផ្សេងទៀត​ ។

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាមបាន​ចូុល​រួមផ្តល់​មតិក្នុងកិច្ចប្រជុំនេះថា​ ជាទូ​ទៅរយៈ​ពេលនៃការបង្កវីរុស​របស់កូវីដ-១៩ អាចមានចន្លោះពី ៤ ទៅ ៥ ថ្ងៃ ទើបចេញរោគសញ្ញា​ ប៉ុន្តែ​ការវិវត្តចុងក្រោយ​នៃមេរោគកូវីដ១៩នេះ​ គឺមិនបង្ហាញអាការ​រោគសញ្ញាសម្គាល់ឡេីយ​ ក្នុងអំឡុង​ពេលនេះ អ្នកជំងឺមួយចំនួនធំច្រើនតែច្រឡំថាខ្លួនមានជំងឺផ្ដាសាយ​ទៅវិញ​ ។

លោកសូមផ្តាំផ្ញេី​ សូមមានការប្រុងប្រយ័ត្ន ក៏ដូចជាតាមដានសុខភាពឱ្យបានដិតដល់ ហើយប្រសិនណា​សង្កេតឃើញមានរោគសញ្ញាខុសប្លែកប្រក្រតី​ សូមប្រញាប់ទៅតេស្តរកមេរោគឱ្យទាន់ពេលវេលា​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print