លិខិតមិត្តអ្នកអាន៖ អ្នកមិនចេះអក្សរមិនអាចបើកយានយន្តបានមែនឬ ?

ចែករំលែក៖

ការិយាល័យនិពន្ធ «នគរដ្រេហ្គន» បានទទួលសំណូមពររបស់ប្រជាពលរដ្ឋ ម្នាក់ ពាក់​ព័ន្ធនឹងការទៅប្រលងយកប័ណ្ណបើកបរហើយត្រូវបានមេប្រយោគបណ្តេញចេញ ពីបន្ទប់​ប្រ​លង​ដោយយកលេសថាគាត់មិនចេះអក្សរ និងប្រើប្រាស់កំព្យួរទ័រ ។

យើងបានព្យាយាមពន្យល់គាត់ពីបញ្ហានេះ ព្រោះខ្លាចច្បាប់គេចែងថា អ្នកមិនចេះវិជ្ជា ទាំងពីរមុខនេះ មិនតម្រូវឲ្យចូលប្រលងយកប័ណ្ណបើកបរបានឡើយ  ។ ទោះបីការិយាល័យនិ ពន្ធបានព្យាយាមពន្យល់គាត់យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរូបនេះនៅតែទទូចដាក់ចម្ងល់ និងសុំឲ្យយើងសរសេររឿងរ៉ាវរបស់គាត់ដូចខាងក្រោម៖

ក្នុងនាមខ្ញុំជាអ្នកទន់ខ្សោយ មិនសូវមានចំណេះដឹងជ្រៅជ្រះដោយសារមិន​បានរៀន​សូត្រ​នឹងគេគ្រាដែលឪពុកម្តាយស្លាប់ចោលហើយខ្ញុំទៅស៊ីឈ្នួលដូរបាយដាក់ក្រពះតាំងពីតូច មក។រហូតដល់សព្វថ្ងៃនេះខ្ញុំធំដឹងក្តីបានព្យាយាមរកស៊ីទាំងការលំបាកដើម្បីជីវភាពរស់នៅឲ្យបានសមរម្យនិងសេចក្តីថ្លៃថ្នូរដូចពលរដ្ឋទូទៅ ។ ដើម្បីផ្សារភ្ជាប់ជាពលរដ្ឋល្អរស់នៅក្នុងសង្គម ខ្ញុំបាន ចំណាយប្រាក់១៦០ដុល្លារដើម្បីទៅរៀនបើកបររថយន្តនៅសាលារៀនឯកជនមួយ ប្រយោជន៍ ទទួលបានប័ណ្ណបើកបរស្របច្បាប់មកធ្វើអាជីវកម្មជាអ្នកបើករថយន្តឈ្នួល ខណៈដែលខ្ញុំខំ សន្សំប្រាក់ជិត១០ឆ្នាំទើបទិញបានរថយន្តសាំយ៉ុងមួយគ្រឿងសម្រាប់​រត់ឈ្នួល​គ្រាន់​បានប្រាក់​ចិញ្ចឹមប្រពន្ធកូន ។

ប៉ុន្តែអ្វីដែលខ្ញុំនិយាយមិនចេញនិងហួសចិត្តនោះ គឹការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ របស់ខ្ញុំក្នុងការទៅរៀនបើកបរ ហើយគេតម្រូវឲ្យខ្ញុំទៅប្រឡង ទ្រឹស្តី តាមកុំព្យូទ័រ នៅមន្ទីរសា ធារណការរាជធានីភ្នំពេញ ត្រង់ផ្លូវ៥៩៨ ជិតស្នងការដ្ឋាននគរបាលរាជធានី ស្រាប់តែលោក ណុប វណ្ណរិទ្ធ អនុប្រធានការិយាល័យមួយនេះ ប្រើសម្តីអសុរោះ គំរោះគំរើយខ្វះសិលធម៌​ប្រមាថ​កាក​ទាននិងបណ្តេញខ្ញុំចេញពីបន្ទប់ប្រលងដោយសារខ្ញុំមិនចេះអក្សរ​និងប្រើ​ប្រាស់កំព្យូទ័រ ដោយគំហកខ្លាំងៗថា បើហ្អែងមិនចេះអក្សរ មកប្រឡងធ្វើអី នាំឲ្យខូចសាលា​គេ ! និយាយរួច លោក ណុប វណ្ណារិទ្ធ បានដកយកឯកសារ និងបេក្ខជនម្នាក់ទៀត ដែលមិន ចេះអក្សរដូចខ្ញុំដែរនោះយកទៅទុករួចបណ្តេញចេញទៅក្រៅបន្ទប់ នៅចំពោះមុខបេក្ខជនជាច្រើន ។

ការអាម៉ាស់ក្នុងការមិនចេះអក្សរ និងមិនចេះប្រើប្រាស់កំព្យួរទ័រចំពោះបេក្ខជនជាច្រើន មិនជាបញ្ហាទេ តែអ្វីដែលខ្ញុំតូចចិត្តនោះ គឺមានលុយទៅរៀនបើកបរហើយ ត្រូវគេប្រមាថកាក ទាន ពោលគឺគេចាត់ទុកមនុស្សមិនចេះអក្សរដូចខ្ញុំដែលមានកាយសម្បទាគ្រប់គ្រាន់ ប្រៀបដូច​ជាមនុស្ស​ខ្វាក់មិនចេះអក្សរ មិនមានលទ្ធភាពទៅបើកបររថយន្តបានឡើយ ។ តើ អ្នកមិនចេះអក្សរ មិនអាចប្រកបអាជីវកម្មជាអ្នកបើកបររថយន្ត ម៉ូតូ កាណូត កប៉ាល់ មែនឬ? បើអ៊ីចឹងមែន ហេតុអីមានមនុស្សខ្លះ ជាពិសេសមិត្តភក្តិដែលនៅជិតផ្ទះខ្ញុំមិនចេះអក្សរមួយតួ ដូចខ្ញុំសោះ គេប្រលងយកសញ្ញាបត្របើកបរបាន? តើគេទៅប្រលងនៅស្ថាប័នណា?

...

ដោយ៖ ប្រជាពលរដ្ឋម្នាក់រស់នៅភ្នំពេញ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print