​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​បាញ់​ទម្លាក់​យន្តហោះ​យោធា​អ៊ី​រ៉ា​ក់​

ចែករំលែក៖

sqw

យន្តហោះ​យោធា​មួយ​គ្រឿង​របស់​អ៊ី​រ៉ា​ក់​ ត្រូវ​បាន​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​IS​ បាញ់​ទម្លាក់​ស្ថិត​នៅ​ក្នុង​ ខេត្ត​ Kirkuk​ ភាគ​អាគ្នេយ៍​ នៃ​ប្រទេស​នេះ​ កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ។​

​ការ​ប្រកាស​បាញ់​ទម្លាក់​យន្តហោះ​យោធា​របស់​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ ចំ​ពេល​ដែល​រដ្ឋាភិបាល​អ៊ី​រាក់​បាន​ប្រកាស​ថា​ មាន​យន្តហោះ​យោធា​មួយ​គ្រឿង​ជួប​គ្រោះថ្នាក់​។​ ក្រុម​អិ​ស្លា​ម​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ថា​ ពួក​គេ​បាន​បាញ​ទ​មា្ល​ក់​យន្តហោះ​អ៊ី​រ៉ា​ក់មួយ​គ្រឿង​ ដោយ​កាំភ្លើង​ធំ​ការពារ​ដែនអាកាស​ ទំហំ​ ៥៧​មី​ល្លី​ម៉ែត្រ​ នៅ​តំបន់​ Huwaija​ ។​ នៅ​លើ​យន្តហោះ​នោះ​ មាន​ទាហាន​៥​នាក់​បាន​ស្លាប់​ទាំងអស់​ ។​

​សារព័ត៌មាន​ AFP​ បាន​ផ្សាយ​ថា​ យន្តហោះ​ Cessna​ 208​ Caravan​ កំពុង​ហោះហើរ​យាមល្បាត​នៅ​ចម្ងាយ​ពី​ទីក្រុង​បា​ដា​ដ​២២០​គីឡូ​ម៉េ​ត្រ​ ។​ តាម​ការ​សន្និដ្ឋាន​ជាបឋម​យន្តហោះ​ខាងលើ​ជួប​គ្រោះថ្នាក់​ដោយសារ​តែ​បញ្ហា​ម៉ាស៊ីន​ ។​

...

​ចំណែក​បណ្តាញ​ផ្សព្វផ្សាយ​របស់​ ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​បាន​ផ្សាយ​ថា​ យន្តហោះ​ខាង​រង​ការ​បាញ់​ទម្លាក់​ពី​ក្រុម​របស​ខ្លួន​ ។​ វរៈ​សេរី​ Cedrec​ Leighton​ក​ឯកទេស​យោធា​ចូល​និវត្តន៍​ និយាយ​ទៅ​កាន់​បណ្តាញ​ព័ត៌មាន​ស៊ី​អិន​អិន​ថា​ តាម​រូបភាព​ដែល​មាន​កាំជ្រួច​មី​ស៊ី​ល​ AGM-114​ នៅ​ក្បែរ​យន្តហោះ​ជួប​គ្រោះថ្នាក់​នោះ​គឺ​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​កម្លាំង​ទាហាន​អី​រ៉ា​ក់បាន​លើក​ឡើង​។​

​យន្តហោះ​ Cessna​ Caravan​ ជា​យន្តហោះ​សម្រាប់​ហ្វឹកហាត់​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​អ៊ី​រ៉ា​ក​កែ​ឆ្នៃ​ទៅ​ជា​យន្តហោះ​ទម្លាក់​គ្រាប់​ ។​ នៅ​ពេល​នេះ​ ក្រុម​ជំនាញ​អ៊ី​រ៉ា​ក់​កំពុង​បើក​ការ​ស្រាវជ្រាវ​ស្វែងរក​មូលហេតុ​ពិត​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក​ខាងលើ​កើតឡើង​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print