​កូរ៉េ​ខាងជើង​សងសឹក​ កាត់ទោស​និស្សិត​ អា​មេ​រិ​ក​ជាប់គុក​ពលកម្ម​១៥​ឆ្នាំ​

ចែករំលែក៖

​និស្សិត​អា​មេ​រិ​ក​ដែល​កូរ៉េ​ខាងជើង​បាន​ចាប់ខ្លួន​កាលពី​ខែមករា​ ឆ្នាំ​២០១៦​ ត្រូវ​បាន​តុលាការ​កូរ៉េ​ខាងជើង​កាត់ទោស​ជាប់ពន្ធ​នាគា​ពលកម្ម​រយៈពេល​១៥​ឆ្នាំ​ ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​មាន​សកម្មភាព​ប្រឆាំង​កូរ៉េ​ខាងជើង​ ។​ និស្សិត​អា​មេ​រិ​ ឈ្មោះ​ Otto​ Warmbier​អាយុ​២១​ឆ្នាំ​ឲ្យ​ជាប់​ពន្ធនាគារ​និង​ធ្វើការ​ជា​ទម្ងន់​ចំនួន​១៥​ឆ្នាំ​ពី​បទ​ក្រោយ​ពេល​ដែល​បាន​បាន​សារភាព​ថា​ខ្លួន​បាន​លូច​សម្ភារៈ​សំរាប់​ធ្វើការ​ឃោសនា​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ ។​

​សារព័ត៌មាន​រ៉េ​ខាងជើង​ KCNA​ បាន​ផ្សាយ​ថា​ លោក​Otto​ Warmbier​ ដែល​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​អា​មេ​រិ​ក​ Virginia​ ត្រូវ​បាន​ប្រកាស​ដោយ​តុលាការ​កំពូល​កូរ៉េ​ខាងជើង​ កាត់ទោស​ក្រោយ​ជាប់ចោទ​ថែម​ទាំង​បាន​ទទួលស្គាល់​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​របស់​ខ្លួន​”​នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ តែ​ដោយ​ពុំ​បាន​លម្អិត​អ្វី​ទៀត​ទេ​។​

​និស្សិត​ Otto​ Warmbier​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាងជើង​ចាប់ខ្លួន​កាលពី​ខែមករា​នៅ​ខណៈ​ពេល​ដែល​យុវជន​អា​មេ​រិ​កាំ​ង​រូប​នេះ​ហៀ​ប​ចាក​ចេញពី​កូរ៉េ​ខាងជើង​។​ យុវ​និស្សិត​នេះ​បាន​សារភាព​ដែរ​ថា​ខ្លួន​បាន​លួច​យក​បដា​មួយ​ដែល​ចារ​ជា​ពាក្យស្លោក​នយោបាយ​នៅ​ក្នុង​តំបន់​មួយ​ដែល​គេ​រក្សា​ទុក​ឲ្យ​តែ​បុគ្គលិក​បំរើ​ការងារ​នៅ​សណ្ឋាគារ​នៅ​ក្រុង​ព្យុ​ង​យ៉ាង​។​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​ Otto​ Warmbier​បាន​បន្លំ​ខ្លួន​ជា​អ្នកទេសចរ​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងជើង​តាម​បញ្ជារ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដើម្បី​ធ្វើ​សកម្មភាព​វិទ្ធង្សនា​នានា​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​។​

​ការ​ចាប់ខ្លួន​យុវជន​អា​មេ​រិ​កាំ​ង​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិបទ​មួយ​ដែល​កូរ៉េ​ខាងជើង​កំពុង​មាន​ភាព​តានតឹង​ជាមួយ​សហគមន៍​អន្តរជាតិ​ជា​ពិសេស​ជាមួយ​អា​មេ​រិ​កាំ​ង​ដែល​បាន​ដឹកនាំ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ជា​ទម្ងន់​បន្ថែម​ទៀត​ ទៅ​លើ​កូរ៉េ​ខាងជើង​ក្រោយ​ពី​របប​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ជា​លើក​ទី​៤​ កាលពីដើម​ខែមករា​ កន្លង​មក​ ៕​

160316-otto-warmbier-north-korea-court-840a_36c3a55d9418c3dbac49bcedfcaf3a8d.nbcnews-ux-2880-1000

dfff7a4acd854e0f255a691ae710a516

160316153749-otto-warmbier-sentenced-exlarge-169

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print