ក្រសួងធនធានទឹក: សូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី៤ – ៦ ខែកក្កដា

ចែករំលែក៖

ភ្នំពេញ, សូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី៤ – ៦ ខែកក្កដា ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ៣០ ខែមិថុនា – ៦ ខែកក្កដា ឆ្នាំ២០២១ ) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា, ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាលដូចតទៅ ៖
– ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ
– ពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និង ជ្រលងសម្ពាធទាបពីចិនស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ C
– នៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរ ។
– នៅថ្ងៃទី៤-៦ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនឹងនោះក៏មានផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើន ។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C tin – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្ដាល ចាប់ពី ថ្ងៃទី៤ – ៦ ខែកក្កដា ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print