នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណី ហិង្សាដោយចេតនា បណ្តាលឱ្យរងរបួស(លេីអនិតិជនអាយុក្រោម១៤ឆ្នាំ)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៣:៣០នាទីរំលងអាធ្រាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណី ហិង្សាដោយចេតនា បណ្តាលអោយរងរបួស(លេីអនិតិជនអាយុក្រោម១៤ឆ្នាំ) នៅចំណុចមុខអាគារវប្បធម៌កូរ៉េ ផ្លូវព្រះសីហនុ ក្រុម១១៥ ភូមិ ១៥ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ ដែលឃាត់បានឈ្មោះ កឹម រតនា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ លេីរឺម៉កកង់បីមុខអាគារវប្បធម៌កូរ៉េ ផ្លូវព្រះសីហនុ ភូមិ ១៥ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន ភ្នំពេញ មុខរបរ រត់រឺម៉កកង់បី ខ្មែរ ។

កុមារ រងគ្រោះឈ្មោះ លី ប៊ុនហេង ហៅទូច ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ មិនពិតប្រាកដ មុខរបរ គ្មាន ។
រងរបួស ពកក្បាលផ្នែកខាងក្រោយ នឹលេីផ្ពាល់ចេញឈាម ដាច់កែងដៃទាំងសងខាង ដាច់លេីប្រអប់ជេីងទាំងសងខាងចេញឈាម ។

: បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ កុមាររងគ្រោះ ឈ្មោះ លី ប៊ុនហេង បានជិះកង់ជាមួយមិត្តភ័ក្រ្តម្នាក់ទៀតចេញពីមុខក្រសួងបរិស្ថានបរិស្ថានចាស់ដេីម្បីទៅអង្គុយលេងនៅស្ពាននាគភ្លោះកោះពេជ្រពេលមកដល់មុខអាគារវប្បធម៌កូរ៉េស្រាប់តែជនសង្ស័យឈ្មោះ កឹម រតនាបានមកស្ទាក់ពីមុខកង់របស់កុមាររងគ្រោះរួចចោទថាបានលួចសំភារះរបស់ជនសង្ស័យនៅលេីរីម៉កកង់បី ពេលនោះមិត្តភ័ក្រ្ករបស់កុមាររងគ្រោះបានធាក់កង់គេចខ្លួនបណ្តាលអោយកុមាររងគ្រោះធ្លាក់ពីលេីកង់ក៏ត្រូវជនសង្ស័យចាប់គ្រៀកជាប់កុមារងគ្រោះក៏បានខាំលេីកំភួនដៃខាងឆ្វេងរបស់ជនសង្ស័យរួចជនសង្ស័យបានចាប់រុញកុមាររងគ្រោះផ្ទប់ទៅលេីថ្នលបណ្តាលអោយរងរបួសដូចបានរៀបរាប់ខាងលេីតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការបន្ត ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print