ក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩-១៩

ចែករំលែក៖

ខេត្តត្បូងឃ្មុំ, រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩. សំដៅបង្កើតឱ្យមានភាពសាំ នៅក្នុងខ្លួនដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ក្នុងន័យនេះ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល់នៃជំងឺកូវដ-១៩ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ” រដ្ឋបាលខេត្ត បានរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយ អាជ្ញាធរមូលដ្ឋានភូមិឃុំ-សង្កាត់ និងក្រុង-ស្រុកនៅទូទាំងខេត្ត ពិសេសតំបន់ដែលមានហានិភ័យខ្ពស់។ ដោយឡែកនៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នឹងចាប់ផ្ដើមធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅក្រុងសួង នៃខេត្តត្បូងឃ្មុំ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ និងបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាមួយអាជ្ញាធរភូមិសង្កាត់, កម្មករ-កម្មការិនី តាមរោងចក្រសហគ្រាស អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្ត បានរៀបចំចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ តាមពេលវេលាដូចខាង ក្រោម៖

ពេលព្រឹក ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១១:០០នាទី

ពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:០០នាទី

រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសួង នៃខេត្តត្បូងឃ្មុំ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ បញ្ជាក់៖ -សូមភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, លិខិតឆ្លងដែន, ឆាយា/សង្ឃដីកា, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ -ជូនភា្ជប់ទីតាំងចាក់វ៉ាក់សាំង៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print