ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,នារសៀលថ្ងៃអង្គារ៍ទី២៩ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញតំណាងក្រសួងមហាផ្ទៃ ពីអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)ដែលដឹកនាំដោយ លោក គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរិញវត្ថុ តាមរយៈប្រព័ន្ឋវីដេអូពីចម្ងាយ ដោយមានអញ្ជើញចូលរួមពីក្រុមការងារ និងមន្ត្រីជំនាញព្រមទាំងតំណាងក្រសួងពាក់ព័ន្ឋជាច្រើនរូបផងដែរ។
សូមជម្រាបជូនថា CamDX គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យសម្រាប់ការផ្លាស់ប្ដូរទិន្នន័យក្នុងរដ្ឋាភិបាលឌីជីថល។ សម្រាប់អនុក្រឹត្យនេះគឺកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត របស់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ប្រកបដោយសុវត្ថិភាព តម្លាភាព និងគណនេយ្យភាព៕
ដោយ៖ សិលា