ក្រុងប៉ោយប៉ែត, តាមប្រភពពីក្រុងប៉ោយប៉ែត បានបង្ហើបមកថា, ទឹកសុទ្ធ អាជីវករ ទិញមកពីប្រទេសថៃ បង់ពន្ធ ជូនរដ្ឋត្រឹមត្រូវ សោះ បែរជា មន្ត្រីក្រោមឱវាទ របស់ លោក ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឃាត់ទុក តាំងពីព្រឹក រហូតមកដល់ ថ្ងៃរសៀល មិនទាន់មានដំណោះស្រាយ ។ អាជីវករលើកឡើងថា, កុំកៀបក្តាមយកឈាមអី សម័យដ៏លំបាកកូវីដ-១៩នេះ។
សូមជម្រាបថា, នៅព្រឹក ថ្ងៃអង្គារ ៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ម្ចាស់ ទំនិញ ( ទឹកសុទ្ធ ) ដែលរកស៊ីនាំចូលពីប្រទេសថៃ បានអះអាង ថាខ្លួនបាន បង់ពន្ធ ចូលរដ្ឋត្រឹមត្រូវ ប៉ុន្តែហេតុអ្វី ត្រូវបាន មន្ត្រីនគរបាលអន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់ លោក ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឃាត់ទុក តាំងពីព្រឹក រហូតមកដល់ វេលាម៉ោង២:៣០នាទី មិនទាន់មានដំណោះស្រាយ ជូនពួកគាត់ ដែលបង្ករការលំបាក ក្នុងការនាំចូលទំនិញ បរិភោគ ក្នុងសម័យកូវីដ១៩ ដល់ហើយ ទាំងពួកគាត់ មានឆន្ទះ បង់ពន្ធចូលរដ្ឋ សោះ ឬមួយក៏មានកំហុសអីផ្សេងមិនបានបង់លុយក្រោមតុ ? ។
យោងតាមការបកស្រាយ ពី មន្ត្រីនគរបាលអន្តោប្រវេសន៍មួយរូបបានបញ្ជាក់ថា អង្គភាពលោកគ្រាន់តែចង់ដឹងថា រថយន្ត នឹងមានដឹកទំនិញអ្វីខ្លះ និងសុំពិនិត្យឯកសារ នោះទេ ប៉ុន្តែត្រូវឃាត់ទុកប៉ុន្មានម៉ោងទៀតនោះគឺលោកមិនដឹងទេ ថ្នាក់លើកំពុងតែធ្វើការ ។
ដូច្នេះគួរលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានកត្តាយោគយល់ លើកទឹកចិត្តអាជីវករផង សម័យនេះ នរណាក៏ដឹងដែរស្ថានភាពលំបាកក្នុងមុខរបររកសុីនោះ។
ពាក់ព័ន្ធករណីនេះអង្គភាព”នគរដ្រេហ្គន”មិនទាន់សុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ៕
ដោយ, សិលា