ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងសិក្សាលើគម្រោងដ៏ធំមួយឈ្មោះថា “គម្រោងកែលម្អ ស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ”

ចែករំលែក៖

ភ្នំពេញៈ​ ក្នុងទស្សនវិស័យ ដោះស្រាយទឹកសម្រាប់ការងារបង្កបង្កើនផល និងការដោះទឹកជំនន់ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងសិក្សាលើគម្រោងដ៏ធំមួយឈ្មោះថា “គម្រោងកែលម្អ ស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ” ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ ដែលមានផ្ទៃដីស្រែសរុប ២៥.៨១០ ហិកតា ។ បច្ចុប្បន្ន ក្រសួង បាន និងកំពុងសហការជាមួយភាគីជប៉ុន ដើម្បីជំរុញការអនុវត្តឱ្យបានឆាប់រហ័ស ។

គម្រោងដ៏ធំនេះ មានអនុគម្រោងចំនួន ៥ គឺ ១.អនុគម្រោងប្រឡាយមេរលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ២.អនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ៣.អនុគម្រោងស្ទឹងស្លាគូ ស្ថិតក្នុងខេត្តតាកែវ ៤.អនុគម្រោងប្រឡាយមេលេខ ៣៥ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ៥.អនុគម្រោងស្រះប្រាំបី ស្ថិតក្នុងខេត្តកណ្តាល ៕​ សុខ​ ខេមរា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print