ឃាត់ខ្លួនជនសង្ស័យ៥នាក់រឹបអូសកាំភ្លើងកែច្នៃ ២ដើមនិងគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា សមត្ថកិច្ចជំនាញខេត្តបាត់ដំបងបានចុះបង្ក្រាបនិងឃាត់ជនសង្ស័យ៥នាក់នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ករណីពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងជួញដូរគ្រឿងញៀននិងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ដែលប្រព្រឹត្តឡើងនៅត្រង់ចំណុចក្រុមទី ០៤ ក្នុងភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្តថា ជនសង្ស័យទាំង ០៥នាក់នេះទី១មានឈ្មោះវ៉ន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ. ទី២ឈ្មោះវុធ វណ្ណាភេទប្រុស អាយុ ១៨ឆ្នាំ.ទី៣ឈ្មោះរត្ន័  ប៊ុនរ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ. ទី៤ឈ្មោះសេង សុី ភេទប្រុសអាយុ ៣៥ឆ្នាំ និងទី៥ឈ្មោះតូន តុងភេទប្រុស អាយុ ៣៥ឆ្នាំ។ជនសង្ស័យទាំង៣នាក់នេះរស់នៅភូមិជ្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល និង២ទៀតរស់នៅក្នុងភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

 ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវនិងតាមប្រមាញ់យ៉ាងយូរទើបឃាត់ខ្លួនពួកគេជាក់ស្ដែងហើយបានឆែកឆេរក្នុងលំនៅឋានរកឃើញវត្ថុតាងមួយចំនួនរួមមាន: ម្សៅក្រាមពណ៌សថ្លាច្រកថង់ប្លាស្ទិកចំនួន ០៧ ថង់តូច. ម៉ូតូហុងដាឌ្រីមចំនួន ០២គ្រឿង. ខ្សែកលោហធាតុពណ៌លឿងចំនួន ០៣ខ្សែ. ចិញ្ជៀនលោហធាតុពណ៌លឿងចំនួន ០៣វង់. ប្រាក់រៀលចំនួន ៦០០ .០០០រៀល. ប្រាក់បាតថៃចំនួន ១.០៧០បាត. ទូរស័ព្ទដៃចាស់ចំនួន ០២គ្រឿង. កាំភ្លើងច្នៃ ២ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោក បានបន្តទៀតថា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ កម្លាំងការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទាំងអស់ទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសតាមនីតិវិធី៕

    

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print