ឃាត់ពលករចំនួន ៦នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករបម្រុងឆ្លងដែនទៅប្រទេសថៃ ចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅវេលាម៉ោង ៤ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១  ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំ ឃុំបឹងបេង ស្រុកម៉ាឡៃ  ខេត្តបន្ទាយមានជ័យ ។ 

ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការចាត់តាំង លោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសម៉ាឡៃ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ  លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំង កម្លាំងផ្នែកសឹករងម៉ាឡៃ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ 

ជាក់ស្តែង ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោកអនុសេនីយ៍ត្រី ឡា ប៊ុនហឿង មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរល្បាតក៏ជួប ពលករដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង យើងឃាត់ខ្លួនបានតែម្តង ។ 

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួនបញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។ 

ចំណែកពលករទាំង ៦នាក់ ក្រោយពីបានសួរនាំរួច ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃនិងបន្តស្រាវជ្រាវរកមេខ្យល់ទៀត៕

   

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print