ខេត្តព្រះវិហារ ៖ លោកអធិការនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយជាថ្មីម្តងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តព្រះវិហារ តាមចំណាត់ការលោកស្នងការធ្វេីឡេីងក្រោយពេលមានការរិះគន់នៅលេីបណ្តាញទំនាក់ទំនងសង្គម ។
លោក គីម គឹមឡាយ បម្រើការងារនៅសារព័ត៌មានដេលីញូ ហេីយត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យឃាត់ខ្លួន ក្រោយពិនិត្យរកឃេីញអាវុធកែច្នៃមួយដេីមរក្សាទុកនៅក្នុងរថយន្ត Lusus RX 300 ពណ៍ស របស់លោក កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។ ប៉ុន្តែលោក គីម គឹមឡាយ បានប្រាប់ សមត្ថកិច្ចថា អាវុធនោះគឺខូចគុណភាពលោកសុំពីគេ ដេីម្បីយកទៅប្រគល់អោយនគរបាល ហេីយក៏ត្រូវបានអនុគ្រោះផុតពីការចោទប្រកាន់ ។
ដោយសារតែការអនុគ្រោះនេះហេីយ ទេីបមានសាររិះគន់សរសេរបង្ហោះនៅលេីបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកលេីចំណាត់ការរបស់សមត្ថកិច្ចនគរបាលស្រុកត្បែង ធ្វេីអោយថ្នាក់ដឹកនាំយល់ច្រឡំ រហូតស្តីបន្ទោសលោកអធិការ យល់ ញាតិឃ្លាតច្បាប់ ។ ទីបំផុតសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយជាថ្មីម្តងទៀតដើម្បីកសាងសុំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តព្រះវិហារ ចាត់ការទៅតាមនិតិវិធីបន្តទៀត ។
លោកវិរសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាលស្រុកត្បែងមានជយ័បានអោយដឹងថា នៅក្នុងស្រុកត្បែងមានជ័យអាវុធច្នៃរាប់សិបដើមត្រូវបានសមត្ថកិច្ចរបស់លោកដកហូតបាន ពីអ្នកកាន់កាប់ ត្រឹមធ្វេីការអប់រំ ។
មានការលេីកឡេីងថា ត្រឹមខ្លួនជាអ្នក កាសែត មិនគួរមានសិទ្ធិកាន់កាប់ឬប្រេី ប្រាស់អាវុធឡេីយ ព្រោះល្មេីសផ្ទុយនឹង ច្បាប់ដែលចែងក្នុងព្រះរាជាណាចក្រកម្ពុជា ។
ទោះយ៉ាងណា នៅរសៀលថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២១នេះ លោក គីម គឹម
ឡាយ ត្រូវបានចាត់បញ្ជូនមកស្នងការនគរបាលខេត្ត អាចរួចផុតពីការចោទប្រកាន់ផ្លូវច្បាប់បានឬយ៉ាងណាទេ ៕
ដោយ៖ វណ្ណៈ