លោក គីម គឹមឡាយ អ្នកសាពត័មាន ដេលីញូ ប្រើប្រាស់អាវុធច្នៃខុសច្បាប់ ត្រូវបានចាប់បញ្ជូនទៅស្នងការនគរ​បាលខេត្តព្រះវិហារ

ចែករំលែក៖

ខេត្ត​ព្រះវិហារ ៖​ លោកអធិការនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយ​ជាថ្មីម្តងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនមក​ស្នងការនគរបាលខេត្តព្រះវិហារ​ តាមចំណាត់​ការ​លោកស្នងការ​ធ្វេីឡេីងក្រោយ​ពេលមានការរិះគន់នៅលេីបណ្តាញ​ទំនាក់ទំ​នង​សង្គម​ ។

លោក គីម គឹមឡាយ​ បម្រើ​ការងារ​នៅ​សារព័ត៌​មាន​ដេលីញូ​ ហេីយត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យឃាត់ខ្លួន ក្រោយ​ពិនិត្យ​រកឃេីញអាវុធកែច្នៃមួយដេីមរក្សាទុកនៅក្នុងរថយន្ត Lusus RX 300​ ពណ៍ស​ របស់លោក​ កាលពីព្រឹកថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ​២០២១​ ។ ប៉ុន្តែ​លោក​ គីម គឹមឡាយ​ បានប្រាប់​ សមត្ថកិច្ច​ថា​ អាវុធ​នោះគឺខូចគុណភាព​លោកសុំពីគេ​ ដេីម្បី​យកទៅ​ប្រគល់អោយ​នគរបាល​ ហេីយក៏ត្រូវ​បានអនុគ្រោះផុតពីការចោទប្រកាន់​ ។

ដោយសារតែការអនុគ្រោះនេះហេីយ​ ទេីបមានសាររិះគន់សរសេរបង្ហោះនៅ​លេីបណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសបុក​លេីចំណាត់ការរបស់សមត្ថកិច្ចនគរបាលស្រុកត្បែង​ ធ្វេីអោយ​ថ្នាក់​ដឹក​នាំ​យល់ច្រឡំ​ រហូតស្តីបន្ទោសលោកអធិការ​ យល់​ ញាតិ​ឃ្លាតច្បាប់​ ។ ទីបំផុតសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយជាថ្មីម្តងទៀត​ដើម្បីកសាងសុំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តព្រះវិហារ ចាត់ការទៅតាមនិតិវិធីបន្តទៀត​ ។

លោកវិរសេនិយ៍ឯក រិទ្ឋ សូណា អធិការ​នគរបាលស្រុកត្បែងមានជយ័បានអោយ​ដឹងថា នៅក្នុងស្រុកត្បែងមានជ័យ​អាវុធច្នៃរាប់សិបដើម​ត្រូវបានសមត្ថកិច្ចរបស់លោកដកហូតបាន ពី​អ្នកកាន់កាប់​ ត្រឹមធ្វេីការអប់រំ ។

មានការលេីកឡេីងថា​ ត្រឹមខ្លួន​ជាអ្នក​ កាសែត​ មិនគួរមាន​សិទ្ធិ​កាន់កាប់​ឬប្រេី​ ប្រាស់អាវុធឡេីយ​ ព្រោះល្មេីសផ្ទុយនឹង​ ច្បាប់ដែលចែងក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ទោះយ៉ាងណា​ នៅរសៀលថ្ងៃទី២៩​ខែមិថុនា​ ឆ្នាំ​២០២១នេះ លោក គីម គឹម
ឡាយ ត្រូវបានចាត់បញ្ជូនមកស្នងការនគរបាលខេត្ត អាចរួចផុតពីការចោទប្រកាន់ផ្លូវច្បាប់បានឬយ៉ាងណាទេ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print