ក្មេងស្រីអាយុជាង២ខួបម្នាក់ស្លាប់​ ត្រូវបានជីតាសង្ស័យឪពុកចុងរំលោភសម្លាប់​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចខណ្ឌមានជ័យ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២​ ឃាត់ខ្លួនដេីម្បីសួរនាំ​ ពាក់ព័ន្ធករណីសង្ស័យធ្វេីឲ្យក្មេងស្រីម្នាក់អាយុជាង២ខួបត្រូវជាកូនចុងស្លាប់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិតក្នុងភូមិឫស្សី៣​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ ថា​ អាយុ២៨ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិឫស្សី២​ សង្កាត់ស្ទឹងមានជ័យ៣​ ។ រីឯសពក្មេងស្រីរងគ្រោះមានឈ្មោះ​ គឹម​ ស្រីនិច​ អាយុ២ខួប​ ៨ខែ​ ស្នាក់នៅជាមួយជីតាក្នុងភូមិឫស្សី៣​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ។

​ យោងតាមសម្ដីបុរសវ័យចំណាស់ម្នាក់ត្រូវជាជីតាក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនថ្ងៃកេីតហេតុ​ ឪពុកចុងក្មេងស្រីរងគ្រោះបានយកជនរងគ្រោះទៅដេកមួយយប់​ ។ លុះស្អែកឡេីងនៅថ្ងៃកេីតហេតុក៏យកមកវិញទាំងសភាពទន់ខ្លួនប្រាណបាត់ស្មារតី​ ទេីបជីតាពិនិត្យមេីលឃេីញមានស្នាមជាំខ្លួន​ ជាំភ្លៅ​ ព្រមទាំងហេីមប្រដាប់ភេទ​ និងដាច់ខ្យល់ស្លាប់បាត់ទៅហេីយ​ ទេីបជីតាសង្ស័យឪពុកចុងរំលោភរួចធ្វេីបាបរហូតដល់ស្លាប់​ ។ ភ្លាមៗជីតាក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងក្មេងរងគ្រោះតែម្ដង​ ។

​ បេីតាមចម្លេីយសារភាពជនសង្ស័យជាឪពុកចុងក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា​ នៅថ្ងៃកេីតហេតុរូបគេបានឲ្យកូនស្រីចុងចូលបន្ទប់ទឹកងូតទឹក​ ហេីយរូបគេបានឆុងមីហូប​ ហេីយដេីរចូលបន្ទប់ទឹករអិលជេីងដួលសង្កត់ពីលេីកូនស្រី​ រួចក៏យកកូនស្រីឲ្យទៅជីតាដេីម្បីពិនិត្យមេីល​ទេីបស្លាប់​ ។

​ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្ទឹងមានជ័យទី២បានចុះទៅឃាត់ខ្លួនបុរសជាឪពុកចុងក្មេងស្រីរងគ្រោះដេីម្បីយកមកសាកសួរ​ និងទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យឲ្យមកពិនិត្យសាកសព​ និងចាត់ការតាមនីតិវិធីបន្តទៀត៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print