ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២ ឃាត់ខ្លួនដេីម្បីសួរនាំ ពាក់ព័ន្ធករណីសង្ស័យធ្វេីឲ្យក្មេងស្រីម្នាក់អាយុជាង២ខួបត្រូវជាកូនចុងស្លាប់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ថា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ។ រីឯសពក្មេងស្រីរងគ្រោះមានឈ្មោះ គឹម ស្រីនិច អាយុ២ខួប ៨ខែ ស្នាក់នៅជាមួយជីតាក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
យោងតាមសម្ដីបុរសវ័យចំណាស់ម្នាក់ត្រូវជាជីតាក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនថ្ងៃកេីតហេតុ ឪពុកចុងក្មេងស្រីរងគ្រោះបានយកជនរងគ្រោះទៅដេកមួយយប់ ។ លុះស្អែកឡេីងនៅថ្ងៃកេីតហេតុក៏យកមកវិញទាំងសភាពទន់ខ្លួនប្រាណបាត់ស្មារតី ទេីបជីតាពិនិត្យមេីលឃេីញមានស្នាមជាំខ្លួន ជាំភ្លៅ ព្រមទាំងហេីមប្រដាប់ភេទ និងដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ទេីបជីតាសង្ស័យឪពុកចុងរំលោភរួចធ្វេីបាបរហូតដល់ស្លាប់ ។ ភ្លាមៗជីតាក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងក្មេងរងគ្រោះតែម្ដង ។
បេីតាមចម្លេីយសារភាពជនសង្ស័យជាឪពុកចុងក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃកេីតហេតុរូបគេបានឲ្យកូនស្រីចុងចូលបន្ទប់ទឹកងូតទឹក ហេីយរូបគេបានឆុងមីហូប ហេីយដេីរចូលបន្ទប់ទឹករអិលជេីងដួលសង្កត់ពីលេីកូនស្រី រួចក៏យកកូនស្រីឲ្យទៅជីតាដេីម្បីពិនិត្យមេីលទេីបស្លាប់ ។
ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២បានចុះទៅឃាត់ខ្លួនបុរសជាឪពុកចុងក្មេងស្រីរងគ្រោះដេីម្បីយកមកសាកសួរ និងទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យឲ្យមកពិនិត្យសាកសព និងចាត់ការតាមនីតិវិធីបន្តទៀត៕
ដោយ ៖ ភារ៉ា ដង្កោ