ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២១ យោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមអ្នកឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន នៃរដ្ឋបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ថ្មី ចំនួន០២ករណីដូចមាន រាយនាមខាងក្រោម៖
១-ឈ្មោះ លាង សេរីលាភ ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប៉ះពាល់អ្នកជំងឺ ១៩
២- ឈ្មោះ យ៉ុង ធារី ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប៉ះពាល់ អ្នកជំងឺ, រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការទាក់ទងគ្នាផ្ទាល់ ឬ ប្រយោលជាមួយអ្នកជម្ងឺកូវីដ ១៩ ខាងលើ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាព ដែលនៅជិតអ្នកបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្លួននូវវិធានការ «៣ ការពារ គឺពាក់ម៉ាសនៅគ្រប់សាធារណៈ លាងដៃជាមួយសាប៊ូ អាល់លុល ឬ ជែល និងរក្សាគម្លាតសុវត្តិភាពសង្គម ចាបពីមួយម៉ែតកន្លះ ឳ្យមានប្រសិទ្ធភាពខ្ពស់ បងប្អូនត្រូវប្រុងប្រយ័ត្តឲ្យបានគ្រប់ៗ៕ ដោយ៖ស សារ៉េត