ខេត្តកណ្តាល, នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ
ឈឿន សុចិត្ដ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់ដើមមៀន នៃក្រុងតាខ្មៅ ខេត្តកណ្ដាល បានដឹកនាំលោកស្នងការរង និងមន្ត្រីក្រោមឱវាទ និងមានការចូលពីលោកស្រី ឈឿន បុប្ផារ័ត្ន អភិបាលរងក្រុងតាខ្មៅ និងលោក ឯក សំណាង ចៅសង្កាត់ដើមមៀន
បានចុះសាកសួរសុខទុក្ខដល់គ្រួសារប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១៣គ្រួសារ និងបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងថវិកា ដោយក្នុង១គ្រួសារទទួលបាន មានដូចខាងក្រោម :
១-អង្ករ២៥គីឡូ
២-មី ១កេសតូច
៣-ត្រីខ១យួរ
៤-ទឹកស៊ីអុី១យួរ
៥-ទឹកត្រី១យួរ
៦-ទឹកសុទ្ធ១កេស
៧-ឆៃប៉ូវ១គីឡូក្រាម
៨-ត្រីងៀត១គីឡូក្រាម
៩-បន្លែគ្រប់មុខ១ថង់
១០-ពងទា១០គ្រាប់
១១-សាច់ក្រក១គ.ក្រ
១២-ម៉ាស១ប្រអប់
១៣-ថ្នាំ សរុប៥៧ ប្រអប់
១៤-ថវិកា ១០០,០០០រៀល
#សរុបថវិកាចំណាយ ១,៤០០,០០០រៀល៕
...
ដោយ, សិលា