អភិបាលខណ្ឌដូនពេញ៖ ដឹកនាំកម្លាំងចុះកាត់ដើមឈើ​សរុបចំនួន ១០ដើម​ ក្រោយភ្លៀងមួយមេលាយឡំនិងខ្យល់កន្រ្តាក់បណ្តាលឲ្យបាក់រលំដើម

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយ​ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្រ្តាក់បក់បោកខ្លាំងបណ្តាលឲ្យបាក់រលំដើមឈើ​ សរុបចំនួន ១០ដើម និងបាក់មែកចំនួន០៦ដើម​ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃពុធ ៦រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ​ ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌដូនពេញ សហការជាមួយលោក សំ សាមុត អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នពេញមន្ទីរសារធារណការ និងមន្ត្រីក្រោមឱវាទរបស់មន្ទីរ ដើម្បី​អន្តរាគមន៍​កាត់ដើមឈើរលំកាត់ទទឹងផ្លូវ បណ្តាលឱ្យកកស្ទះចរសចរណ៍។

ក្នុង​ប្រតិបត្តិការ​ចុះអន្តរាគមន៍​កាត់ដើមឈើ​ ដែលរលំកាត់ទទឹងផ្លូវ បណ្តាលឱ្យកកស្ទះចរសចរណ៍ខាងលេីនេះរួមមាន៖

គោលដៅ​ទី១-សង្កាត់វត្តភ្នំ៖ ដើមគគីរ ០៦ដើម មុខកាត់ ២០ស.ម
និងដើមគ្រាប់បែក ០១ដើម មុខកាត់ ៧០ស.មនៅរង្វង់មូលវត្តភ្នំដែលបានរលំកាត់ទទឹងផ្លូវ បណ្តាលអោយកកស្ទទះចរសចរណ៍ បានសហការជាមួយមន្ទីរសារធារណការរាជធានីភ្នំពេញ ធ្វើការកាត់ចេញភ្លាមៗ។

គោលដៅ​ទី២-សង្កាត់ស្រះចក៖​ ដើមឈើធ្នង់ ០៣ដើម មុខកាត់ ០.០៥ម នៅគល់ស្ពានកម្ពុជាជប៉ុន និងដើមក្ងោក ០១ដើម មុខកាត់ ៤០ស.ម នៅផ្លូវជាតិលេខ៥ និងមែកគគីរយ:មែកមួយមែក មុខកាត់២០សមនៅផ្លូវ៤៧ ។

គោលដៅ​ទី៣-សង្កាត់ផ្សារថ្មី៣៖ ដើមឥន្ទនេល បាក់មែក ០២ដើម មុខកាត់ ១៥ស.ម នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវនរោត្ដម និងមែកត្របែកព្រៃ បាក់មែកមុខកាត់២០សម ចំនួន០១ដើម នៅផ្លូវលេខ៥៣ ។

គោលដៅ​ទី៤-សង្កាត់ផ្សារចាស់៖ ដើមត្របែកព្រៃរយះមែក០១ដើម មុខកាត់៥សមនៅផ្លូវនរោត្ដម។ សរុប ១៦ដើម កម្លាំងប្រជាការពារខណ្ឌ បានសហការកាត់ និងប្រមូលដឹកចេញ ដើម្បីកុំឲ្យស្ទះចរាចរណ៍ ។

គួរបញ្ជាក់ថា​ ចំពោះដើមឈើដែលដួលរលំហើយអាចដាំវិញបាន លោកអភិបាល បានចាត់ឱ្យមន្ត្រីជំនាញធ្វើការដាំឡើងវិញផងដែរ ។ ក្រៅពីនេះកម្លាំងប្រជាការពារខណ្ឌ​ ក៏បានប្រើប្រាស់ម៉ូតូអនាម័យរបស់រដ្ឋបាលខណ្ឌ ចុះប្រមូលសម្រាមដែលនៅជាប់មាត់អណ្តូងលូ ដើម្បីអោយទឹកភ្លៀងហូរចូលលូបានលឿន ដើម្បីកាត់បន្តយការជន់លិចដោយទឹកភ្លៀង៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print