អាវុធហត្ថស្រុកពេជ្រាដាចាប់បានគោយន្តកន្ត្រៃយ៍២គ្រឿងលួចឆ្លងដែនដឹកឈើល្មើសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគីរី ៖ គោយន្តកន្ត្រៃយ៍កែច្នៃចំនួន២គ្រឿងដែលលួចចូលមកកាប់និង​ដឹកជញ្ជូន​ឈើ​ប្រណិតល្មើសច្បាប់ត្រូវបានកម្លាំងអាវុធហត្ថស្រុកពេជ្រាដាខេត្តមណ្ឌលគិរីស្ទាក់​ចាប់​បាននៅជាប់ព្រំដែនចំណុចងាំប៉ាតឹងនិងអូរតាំកនស្ថិតក្នុងដែនជម្រកសត្វព្រៃណាំលៀកាលពីថ្ងៃ១៦ខែកក្កដា២០១៥នេះ។
លោក ព្រំ សាវ៉េន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកពេជ្រាដារ បានឲ្យដឹងថា​កំលាំងល្បាត​របស់លោកចាប់បានគោយន្ដកន្ត្រៃយ៍កែឆ្នៃរប្រភេទពិសេសសំរាប់ដឹកឈើជារបស់ជ​នជាតិ​វៀតណាមចំនួន​២គ្រឿងដែលចូលមកទឹកដីកម្ពុជាកាប់ឈើនៅចំណុច ដែនជម្រកសត្វ​ព្រៃ​ណាំលៀរកាលវេលាម៉ោង១រសៀលថ្ងៃទី១៦ខែកក្កដា។ ​លោកមេបញ្ជាការបានបន្តថា សកម្មភាពរបស់ជនជាតិវៀតណាមដែល​ចូលកាប់​​ឈើ​នៅតំបន់ដែនជម្រកសត្វព្រៃណាំលៀដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាននោះពុំមែនជាលើកទី១នោះទេគឺកើតមានតាំងពីរយូរមកហើយតែ​កំលាំងរបស់​លោ​កដើរល្បាតពុំដែល​បានជួប​នោះ​ទេទើបតែពេលនេះបង្រ្កាបបានតែបទល្មើសនិងមធ្យោបាយចំណែកម្ចាស់រត់បាត់។ ​លោកបន្តថារហូតមកដល់ពេលនេះសមត្ថកិច្ចអាវុធហត្ថមិនទាន់អូស គោយន្ដកន្ត្រៃយ៍​កែឆ្នែចំនួន២គ្រឿងរួមនិងឈើចំនួន៨ដុំធំឡាំងជាជ្រុងមុខកាត់៥០សង់ទីមែត្រគុណ៦០សង់ទីមែត្រប្រវែង៤ទៅ៦មែត្រយកមកប្រគល់ឲ្យជំនាញចាត់ការតាមច្បាប់នៅឡើយទេព្រោះ មេឃភ្លៀងស្ថានភាពផ្លូវលំបាករអ៊ិល។ ​ពាក់ពន្ធ័ទៅនិងមានបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃណាំលៀនេះអ្នកយកព័ត៍មានយើងមិនអាចទំនាក់ទំនងសុំបំភ្លឺបានទេពីលោក រត្ន័ សុវណ្ណ មេស្នាក់បរិស្ថាន​​ដែន​ជម្រកសត្វព្រៃណាំលៀនៅល្ងាចថ្ងៃទី១៨កក្កដានេះ៕

20150718-194830.jpg

20150718-194834.jpg

20150718-194838.jpg

...

20150718-194842.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print