សម្តេចតេជោ ហ៊ុនសែន សូមដាក់ចេញ នូវយុទ្ធសាស្រ្តទី១ ភ្នំពេញ, ដើម្បីពង្រីកការធ្វើតេស្តរហ័សប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកឱកាស នឹងអំពាវនាវឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តរហ័សបុគ្គលិករបស់ខ្លួន ដើម្បីអាចគ្រប់គ្រងបុគ្គលិកបាន។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ថា, ខ្ញុំសូមដាក់ចេញ នូវយុទ្ធសាស្រ្តទី១ ដោយមានវិធានការចំនួន ០៥៖
១. ពង្រឹងការគ្រប់គ្រងនៅតាមច្រកព្រំដែន ឱ្យបានម៉ត់ចត់បំផុត
២. ការធ្វើតេស្តរហ័ស គឺត្រូវធ្វើនៅតាមបណ្តាព្រំដែនទាំងអស់ (ករណីសង្ស័យ ត្រូវប្រើម៉ាស៊ីនធំ) ហើយក្នុងមួយខេត្តត្រូវផ្តល់ជូនឧបករណ៍តេស្តរហ័សនេះ យ៉ាងហោចណាស់ ១ម៉ឺនឧបករណ៍តេស្តរហ័សនេះ ខណៈឧបករណ៍នេះមានចំនួននៅសល់ប្រហែល ៨០ម៉ឺន ហើយបានបញ្ជាទិញចំនួន ១លានទៀត។
៣. ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់សម្ភារឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តនៅតាមព្រំដែនថៃ ដោយសារយើងមានពលករយើងច្រើន
៤. ដាក់ឱ្យព្យាបាលដោយឡែក សម្រាប់អ្នកវិជ្ជមានពពួកបំប្លែងខ្លួន (ដែលតា និងដែលតាផ្លាស) ហើយករណីនេះ ត្រូវធ្វើចត្តាឡីស័កចំនួន ២១ថ្ងៃជាដាច់ខាត។
៥. បងប្អូនជនរួមជាតិដែលជាពលករនៅប្រទេសថៃ (ទាំងស្របច្បាប់ និងមិនស្របច្បាប់) សូមកុំព្រួយបារម្ភ ដោយកម្ពុជា បានធ្វើការសហការជាមួយភាគីថៃរួចហើយពាក់ព័ន្ធនឹងបញ្ហានេះ៕
ដោយ, សិលា