សង្ស័យតៃកុងងងុយដេកបានបើករថយន្តស្តារិចឡើងលើសួនពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់បានបើករថយន្តស្ទារិចមួយគ្រឿងឡើងលើសួនពុះចែកទ្រូងផ្លូវ​ នឹងបុកបង្គោលភ្លើងមួយដេីមបណ្ដាលឲ្យបាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ​ សង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក​ ស្តារិច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AG -6718 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជើងទៅត្បូង​ ស្រាប់តែមកដល់ចំណុចកើតហេតុ​ សង្ស័យតៃតុងងងុយដេកបានរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវចម្ងាយ៥ម៉ែត្រ​ ទៅបុកនឹងបង្គោលភ្លើងមួយដេីមបណ្តាលឲ្យបាក់ក្រឡេកង់ផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ដោយមិនមានអ្នកណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតរថយន្តនិងបង្គោលភ្លើងរួមនិងសួនច្បារពុះចែកទ្រូងផ្លូវប៉ុណ្ណោះ​ ។

​ ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ​ ហេីយសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កមកទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយគ្នានៅពេលក្រោយជាមួយនឹងមន្ត្រីអគ្គិសនី​ ៕​

...

 

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print