ឥណ្ឌាមាននាវាផ្ទុកយន្តហោះទីពីរដើម្បីទប់ទល់ចិន

ចែករំលែក៖

កម្លាំងទាហានឥណ្ឌាបានត្រៀមលក្ខណៈដាក់ដំណើរការនាវាផ្ទុកយន្តហោះទីពីរប្រភេទ INS Vikrant ដើម្បីបើកបរសាកល្បងនៅលើដែនសមុទ្រ ។ នាវាផ្ទុកយន្តហោះនេះនឹងជួយដល់កម្លាំងទាហានឥណ្ឌាកាន់តែមានសមត្ថភាពទប់ទល់ជាមួយចិន។
នាវាផ្ទុកយន្តហោះឥណ្ឌានឹងបើកសាកល្បងនៅខែកក្កដានេះ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២២។ ខុសពីនាវាផ្ទុកយន្តហោះ INS Vikramaditya ដែលទិញមកពីប្រទេសរុស្ស៊ី នាវា INS Vikrant ផលិតដោយប្រទេសឥណ្ឌាត្រូវបានប្រទេសនេះចាត់ទុកថាជាអាវុធនៅលើដែនសមុទ្រមានប្រសិទ្ធភាពបំផុតដោយមិនមានអ្វីមកប្រៀបផ្ទឹមបានឡើយ។ នាវាផ្ទុកយន្តហោះខាងលើនឹងដឹកយន្តហោះ MiG-29K ឧទ្ធម្ភាគចក្រប្រកាសអាសន្ន Ka-31, MH60R និងAdvanced Light ។
អ្នកឯកទេសវិភាគមកពីមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ S. Rajaratnam បានលើកឡើងថា នាវាផ្ទុកយន្តហោះ INS Vikrant នឹងនាំមកឲ្យឥណ្ឌានូវជម្រើសជាច្រើនក្នុងយុទ្ធសាស្ត្រទប់ទល់ជាមួយចិន ប្រសិនបើមានសង្គ្រាមកើតឡើង។ ជាមួយនឹងនាវាផ្ទុកយន្តហោះថ្មី ឥណ្ឌាកាន់តែមានជំនឿជឿជាក់ក្នុងការការពារដែនអធិបតេយ្យ និងតំបន់សមុទ្រឥណ្ឌា។
រយៈពេលកន្លងមក ឥណ្ឌាបានចូលរួមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹករួមជាមួយសហគមន៍អឺរ៉ុប និងនៅតំបន់សមុទ្រ Aden នៅខែមិថុនា។ ជាមួយគ្នានេះដែរឥណ្ឌាក៏បានចូលរួមធ្វើសមយុទ្ធជាមួយប្រទេសបារាំងកាលពីខែមេសា មានឈ្មោះថា Varuna និងធ្វើសមយុទ្ធជាមួយប្រទេសសិង្ហបុរី និងថៃកាលពីចុងឆ្នាំ២០២០៕ ដោយ៖សាធី


រូបភាព៖ SCMP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print