​លោក​ជៀង​ អំ​ អភិបាល​ខេត្តស្វាយរៀង​ ឧ​ប​ត្ថ​ម​ថវិកា​ផ្ទាល់ខ្លួន​៤០​ម៉ី​ន​រៀល​ដល់​ម្ចាស់​បទ​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​ ដែល​ធ្លាក់ខ្លួន​ឈឺ​

ចែករំលែក៖

ខេត្ដស្វាយរៀង​៖​ ក្រោយ​ពី​សារព័ត៌មាន​ក្នុងស្រុក​ បាន​ចុះ​ផ្សាយ​ពី​លោក​ យឹ​ម​ ថេ​ង​ ម្ចាស់​បទ​ “​លក់​ស្រូវ​ ជូន​រដ្ឋ​ គឺ​ស្នេហា​ជាតិ​”​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ នា​សម័យ​រដ្ឋ​កម្ពុជា​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ មិត្ដ​ភា​ខ្មែរ​-​សូ​វៀត​ (​មន្ទីរពេទ្យ​រុ​ស្ស៊ី​)​រួច​មក​ ។​

​លោក​ជៀង​ អំ​ អភិបាល​ខេត្តស្វាយរៀង​ ក៏​បាន​មើលឃើញ​ពី​ទុក្ខ​លំបាក​ជីវភាព​ខ្វះខាត​ និង​មាន​ជំ​ងឹ​របស់​លោក​យឹ​ម​ ថេ​ង​ ម្ចាស់​បទ​“​លក់​ស្រូវ​ ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​ ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​នោះ​ ក៏​បាន​ឧ​ប​ត្ថ​ម​ថវិការ​ផ្ទាល់ខ្លួន​របស់​លោក​ចំនួន​៤០​ម៉ី​ន​រៀល​ជូន​ដល់​យឹ​ម​ថេ​ង​ដែល​កំពុង​មាន​ជំងឺ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ សូ​វៀត​ផង​ដែរ​ ។​

​ក្នុង​ឱកាស​នោះ​ លោក​យឹ​ម​ ថេ​ង​ ម្ចាស់​បទ​ “​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​ ក៏​បាន​លើក​ម្រាមដៃ​១០​ ថ្លែងអំណរគុណ​ ដល់​លោក​ជៀង​ អំ​ អភិបាល​ខេត្តស្វាយរៀង​ និង​លោកស្រី​ ដែល​បាន​ឧ​ប​ត្ថ​ម​ដល់​រូប​លោក​ សំរាប់​ព្យាបាល​ជំងឺ​ និង​ទិញ​ថ្នាំសង្កូវ​ហើយ​សូម​អោយ​លោក​ជៀង​ អំ​ ជួប​តែ​សំណាងល្អ​គ្រប់ពេលវេលា​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។​

​សូម​រំលឹក​ឡើង​វិញ​ថា​ ម្ចាស់​បទ​ “​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​ បាន​ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​មក​កាន់​ មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ ៕

swee

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print