Updated: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ៖​ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកមិញនេះ គឺគណៈរដ្ឋមន្រ្តីបានអនុម័តទាំងស្រុង លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខិន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និង ព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដោយមានការកែសម្រួលនូវពាក្យពេចន៍មួយចំនួន សំដៅដៅធានានូវគោលការណ៍ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អព្យាក្រឹត្យ ការការពារផលប្រយោជន៍របស់បុគ្គលិក និងការផ្តល់អាទិភាពដល់ស្ត្រី ជនជាតិដើមភាគតិច និងជនពិការ។

នៅក្នុងកិច្ចប្រជុំព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាសាធារណៈអំពីការរៀបចំផ្លាស់ប្តូរ មន្រ្តីរាជរដ្ឋាភិបាលមួយចំនួន រួមទាំងការតែងតាំងអភិបាលខេត្តចំនួន ៤ ផងដែរដើម្បីបង្កើនប្រសិទ្ឋភាពការងារ ដូចភ្ជាប់មកជាមួយ នូវលិខិតផ្លូវការដែលបានចុះហត្ថលេខាដោយ សម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ១៦ មិនា កន្លងទៅនេះ ៕​

image

image

image

image

image

image

image

image

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print