ឆ្លងចរន្តអគ្គិភ័យឆាបឆេះធនាគារ ព្រីន ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៨:៤៥នាទីព្រឹក ថ្ងៃសៅរ៍ ៩រោច ខែបឋមសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យ  ឆាបឆេះធនាគារព្រីនមួយកន្លែងដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥០១-៥០២ ផ្លូវលេខ២១៧ ក្រុមទី៦៣ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

អ្នកគ្រប់គ្រងសាខាធនាគារព្រីនដែលត្រូវអគ្គិភ័យឆាបឆេះនេះឈ្មោះ: ហួ សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ។ តាមមន្ត្រីសមត្ថកិច្ចដែលចុះប្រតិបត្តិការនៅទីនោះបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយប្រភេទសំណង់ របស់ធនគារព្រីននេះគឺសាងសង់ពីថ្មបេតុងមានទំហំ ១២ម៉ែត្រ× ២០ម៉ែត្រ។

ចំពោះសម្ភារដែលខូចខាតដាយសារអគ្គិភ័យនេះវិញ តាមអ្នកគ្រប់គ្រងសាខាធនាគារនេះឱ្យដឹងថា៖ ឆេះកុំព្យូទ័រ ២០គ្រឿង , តុទូ និងឯកសារមួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនមានគ្រោះថ្នាក់ដល់មនុស្សដែរ។  មន្ត្រីដដែលបានឱ្យដឹងទៀតថា ការមកជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យនេះគឺមាន រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ប្រេីប្រាស់ទឹកអស់៨ឡាន ស្មើនឹង៤២ម៉ែត្រគូប ។ ក្នុងនោះមានរថយន្តជំនួយរបស់ទីក្រុងកោះពេជ្រចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង២០ម៉ែត្រគូប ។ រថយន្តទីក្រុងអូឡាំព្យ៉ាចំនួន៣គ្រឿងប្រេីប្រាស់ទឹកអស់២គ្រឿង ស្មេីនឹង២០ម៉ែត្រគូប។ រថយន្ត OCIC ទីក្រុងជ្រោយចង្វាចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង២០ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹកទេ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះបានបញ្ចប់នៅម៉ោង១០:០០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល៕ ដោយ៖ជីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print