កម្លាំងយោធាមីយ៉ាន់ម៉ាបានសន្យាសហការជាមួយប្រធានាធិបតីថ្មីក្នុងការដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ធានា សន្ដិសុខ និងស្ថិរភាពឱ្យបានល្អបំផុត ។
កាលពីថ្ងៃទី១៦ ខែមីនា កម្លាំង យោធាមីយ៉ាន់ម៉ាដែលមានអាសនៈ២៥ភាគរយនៅក្នុងសភាបានផ្ញើលិខិតអប អរសាទរប្រធានាធិបតីថ្មីដែលទើបតែ ជាប់ឆ្នោតនៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី១៥ ខែមីនា។ នៅក្នុងលិខិត នោះកម្លាំងយោធាបានប្រកាសថា យោ ធានឹងសហការជាមួយប្រធានាធិបតី រដ្ឋាភិបាលថ្មីដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ សាមគ្គីភាព និងស្ថិរភាព ។
នៅក្នុងជួររដ្ឋាភិបាលថ្មីកម្លាំងយោធាកាន់តំណែងសំខាន់ៗមួយចំនួនដូចជា អនុប្រធានាធិបតីទី១ ក្រសួងសន្ដិសុខ ព្រំដែន ក្រសួងការពារជាតិ និងក្រសួង មហាផ្ទៃ ។
សភាមីយ៉ាន់ម៉ាទើបតែបានបោះឆ្នោត ជ្រើសរើសអ្នកអក្សរសាស្ដ្រHtin Kyaw ជាជំនួយការលោកស្រី អ៊ុងសាន ស៊ូជី ធ្វើជាប្រធានាធិបតីដំបូងគេបង្អស់ក្នុង រយៈពេល៥៤ឆ្នាំកន្លងមក ។
បណ្ដាញព័ត៌មានស៊ីអិនអិនបានផ្សាយ ថា ការបោះឆ្នោតជ្រើសរើសកាលពីថ្ងៃ ទី១៥ ខែមីនា នៅក្នុងសភា លោក Kyaw ទទួលបានសំឡេងគាំទ្រ៣៦០សំឡេងក្នុងចំណោម៦៥២អាសនៈនៅក្នុងសភា។ អ្នកនយោបាយខាងលើគឺជាអ្នកអក្សរ សាស្ដ្រ និងជាអ្នកជិតស្និទ្ធនិងទុកចិត្ដ បំផុតរបស់លោកស្រី ស៊ូជី ពេលនេះ បានក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា ។
លោកស្រី អ៊ុងសាន ស៊ូជី មិនអាច កាន់តំណែងប្រធានាធិបតីបានទេតាមរដ្ឋ ធម្មនុញ្ញនៅក្នុងប្រទេសនេះដោយសារ តែលោកស្រីមានស្វាមី និងកូនសញ្ជាតិ អង់គ្លេស។ កន្លងមកលោកស្រី ស៊ូជី ធ្លាប់បានប្រកាសថា លោកស្រីនឹងមាន តំណែងមួយខ្ពស់ជាងប្រធានាធិបតី ។
ចំណែកបេក្ខភាពពីររូបទៀតដែល ជ្រើសរើសដោយយោធា និងព្រឹទ្ធសភាគឺ លោក Aung Myint និង Henry Van Thio បានក្លាយជាអនុប្រធានាធិបតីទី១ និងទី២ ។
ជាមួយនឹងលទ្ធផលបោះឆ្នោតនេះ លោក Htin Kyaw បានក្លាយជាប្រធានា ធិបតីស៊ីវិលដំបូងគេបង្អស់របស់មីយ៉ាន់ម៉ាក្នុងរយៈពេល៥៤ឆ្នាំកន្លងមក គឺកើត ចេញពីការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យពិតៗ ។
ការដែលជ្រើសរើសលោក Htin Kyaw ជាបេក្ខភាពប្រធានាធិបតីនោះ បានបង្ហាញឱ្យឃើញថា គឺជាទំនុកចិត្ដ បំផុតរបស់លោកស្រី ស៊ូជី ដែលនឹងស្ដាប់ តាមការណែនាំក្រោយពេលក្លាយជា ប្រធានាធិបតី។ ទាំងនោះជាការងាយ ស្រួលនៅក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកភាពរីកចម្រើន ។
តំណាងរាស្ដ្រមួយរូបដែលមិនបញ្ចេញ ឈ្មោះបានឱ្យដឹងថា “យើងបានរៀបចំ គម្រោងយ៉ាងយកចិត្ដទុកដាក់ក្នុងការ បោះឆ្នោតគាំទ្រលោក Htin Kyaw ឱ្យ ក្លាយជាប្រធានាធិបតី ហើយរឿងនោះ បានប្រព្រឹត្ដទៅយ៉ាងរលូនបំផុតគ្មានអ្វី ខុសឆ្គងនោះឡើយ ។
លោក Htin kyaw ឆ្នាំនេះអាយុ ៧០ឆ្នាំទៅហើយ គឺជាបុគ្គលដែលជិត ស្និទ្ធបំផុត និងមានទំនុកចិត្ដបំផុតរបស់ លោកស្រី ស៊ូជី ។ លោក Kyaw តែង តែនៅកៀកលោកស្រី ស៊ូជី សូម្បីតែ ពេលជាប់ឃុំនៅក្នុងផ្ទះក៏ដោយ។ ពេល ខ្លះលោកបើកបរជូនលោកស្រីស៊ូជីទៀតផង ។
លោក Htin Kyaw ជាបណ្ឌិតនៅ សាកលវិទ្យាល័យយងហ្គោនឆ្នាំ១៩៦២ ហើយលោកក៏ធ្លាប់បានសិក្សានៅសាកល វិទ្យាល័យ Oxford ដែរ។ មិនត្រឹមតែ ប៉ុណ្ណោះ លោកធ្លាប់កាន់តំណែងជារដ្ឋ មន្ដ្រីហិរញ្ញវត្ថុផងដែរ ។
ភរិយារបស់លោក Htin Kyaw ឈ្មោះ Su Su Lwin ក៏ជាអ្នកបង្កើតច្បាប់ របស់គណបក្ស NLD នៅក្នុងសភាដែរ។ លោក Kyaw ចូលរួមប្រឡូកក្នុងឆាក នយោបាយអាស្រ័យលើឪពុកក្មេករបស់ខ្លួន។ លោក U Lwin គឺជាសមាជិក សំខាន់នៅក្នុងការបង្កើតគណបក្សសង្គមប្រជាធិបតេយ្យ NLD ហើយកាន់តំណែង ជាអគ្គលេខា។ កន្លងមកលោក U Lwin ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ។
មនុស្សជំនិត និងជាមិត្ដភក្ដិយូឆ្នាំ របស់លោកស្រីស៊ូជីនឹងចូលកាន់តំណែងប្រធានាធិបតី ជំនួសលោក ថេន សេន ដែលត្រូវបញ្ចប់អាណត្ដិនៅចុងខែមីនា នេះក្រោយរយៈពេល៥ឆ្នាំកាន់អំណាច ដោយមានការគាំទ្រពីកម្លាំងយោធា ។
នៅពេលនេះគេមិនទាន់ដឹងថា លោក ស្រី អ៊ុងសាន ស៊ូជី នឹងកាន់តំណែងអ្វីនៅ ក្នុងជួររដ្ឋាភិបាលថ្មីនោះឡើយ ឬមួយ ក៏លោកស្រីមិនកាន់តំណែងអ្វីទាំងអស់ ដោយដើរតួនាទីជា “អគ្គមេបញ្ជាការ សម្រាប់បញ្ជារដ្ឋាភិបាលឱ្យដំណើរការរួម ទាំងប្រធានាធិបតី” ដូចអ្វីដែលអ្នកវិភាគ នយោបាយលំដាប់កំពូលរបស់មីយ៉ាន់ម៉ា បានលើកឡើង ។
កាលពីសបា្ដហ៍កន្លងមកលោក Htin Kyaw មិនសូវមានអ្នកណាបានស្គាល់ រូបលោកនោះឡើយ ហើយខ្លះទៀតចាត់ ទុករូបលោកថា ជាអ្នកបើករថយន្ដឱ្យ លោកស្រី ស៊ូជី។ តាមពិតលោកមិន មែនជាតៃកុងឡានរបស់លោកស្រី ស៊ូជី ឡើយលោកគឺជាទីប្រឹក្សាជិតស្និទ្ធ ដោយ ធ្វើដំណើរទៅណាមកណាជាមួយលោក ស្រី ស៊ូជី ហើយបើករថយន្ដដោយខ្លួនឯង តែម្ដង។ លោក Kyaw មិនដែលបានថ្លែង សុន្ទរកថា ទៅកាន់មហាជនម្ដងណា ឡើយ ។
អ្នកនយោបាយទាំងប្រឆាំងទាំងគាំទ្រ ក៏បានទទួលស្គាល់ថា លោក Kyaw ជា បុគ្គលត្រឹមត្រូវហ្មត់ចត់ស័ក្ដិសមជា អ្នកដឹកនាំ។ពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនក៏បង្ហាញការមិនពេញចិត្ដទៅលើសារព័ត៌មានបរទេសមួយចំនួនដែលបានផ្សាយថា លោក Htin Kyaw ជាអ្នកបើកបរ រថយន្ដរបស់លោកស្រី ស៊ូជី ទាំងនោះ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ។
ក្រុមអ្នកវិភាគជឿជាក់ថា លោក Kyaw ពេលកាន់តំណែងជាប្រធានា ធិបតីក៏មិនអាចដើរខុសគោលនយោបាយ ដែលលោកស្រី ស៊ូជី ចង់បានក៏ដូចជា គណបក្សបានចង្អុលបង្ហាញនោះដែរ។ នៅទីបំផុតលោកស្រី ស៊ូជី គឺជាអ្នកដឹក នាំដ៏ពិតប្រាកដរបស់មីយ៉ាន់ម៉ា ៕ សាធី