យាយតា២នាក់បានបាត់បង់ជីវិត ដោយសាររថយន្តបើកបុកនៅស្រុកត្បូងឃ្មំុ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ តាយាយ២នាក់កំពុង ជិះម៉ូតូត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យយាយស្លាប់នៅនិងកន្លែង រីឯតាស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបានបន្តិច ជនរងគ្រោះនឹងរថយន្តបង្កទំនងទើបនឹងចេញពីពិធីបុណ្យល្ខោននៅជិតនោះហើយត្រឡប់ទៅផ្ទះវិញ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៥និង០០នាទីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកអនុសេនីយ៍ឯក គង់ សីហុង អធិការរងទទួលផែនសណ្តាប់ធ្នាប់បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុយាយតារងគ្រោះទាំង២បានជិះម៉ូតូ គុប ពណ៌ត្រួយចេក ពីកើតទៅលិច មិនពាក់មួកសុវត្ថិភាពលុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ត ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2A-9813 បើកក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅស្របទិសគ្នា មកពីក្រោយ បានបុកម៉ូតូ ជនរងគ្រោះយ៉ាងពេញទំហឹង និងបណ្តាលឱ្យយាយដួលទៅលើថ្នល់បោកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម រីឯតារងរបួសធ្ងន់ ហើយភ្លាមៗនោះដែរត្រូវបានសមត្ថកិច្ចហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកត្បូងឃ្មុំផងដែរ ប៉ុន្តែបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបន្តិច។

លោកបន្តថា ក្នុងហេតុការណ៍នេះរថយន្តមិនបានឈប់ទេ ហើយបានអូសម៉ូតូជនរងគ្រោះជិត១០០ម៉ែត្រទៅមុខលែងរួច ទើប អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់។

លោកអធិការរងបានបន្តថា យាយតារងគ្រោះទាំង២នាក់ ទី១ឈ្មោះ ហុក ជា អាយុ៦៥ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២ឈ្មោះ អ៊ូ ភោ អាយុ៧៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ ។ យាយតាទាំងពីរ២នាក់មានទីលំនៅក្នុងភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។

ករណីនេះដែរសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

20160317233011 (1)

20160317233011 (2)

20160317233011

20160317233011 (4)

20160317233011 (3)

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print