សំណង់របងថ្មលេីភ្លឺស្រែមួយកន្លែងក្នុងខេត្តតាកែវ​ បានរៀបចំសាងសង់ទាំងគ្មានច្បាប់អនុញ្ញាត​ និងធ្វេីឲ្យពលរដ្ឋក្នុងភូមិកេីតទុក្ខមិនសុខចិត្តនាំគ្នាតវ៉ា

ចែករំលែក៖

ខេត្តតាកែវ ៖​ កាលពីថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ​២០២១​ ប្រជាពលរដ្ឋជាច្រេីនគ្រួសាររស់នៅក្នុងភូមិព្រៃស្នួល​ ឃុំរវៀង​ ស្រុកសំរោង​ ខេត្តតាកែវ​ បានធ្វេីការតវ៉ាទៅលេី​ អ្នកធំ​ មានលុយ​ មានឋានន្តរស័ក្តិ​ម្នាក់​ ដែលបានទិញដីពលរដ្ឋក្នុងភូមិ​ហេីយជីកដីពាក់កណ្ដាលភ្លឺស្រែដេីម្បីសង់របងថ្មជាកម្មសិទ្ធិរបស់ខ្លួន​ដែលធ្វេីឲ្យពួកគាត់គ្មានផ្លូវដេីរទៅមកក្នុងការធ្វេីស្រែចម្ការទទួលផលដំណាំ​ដូចសព្វដង។ 

    ការតវ៉ារបស់ប្រជាពលរដ្ឋក្នុងភូមិគឺមិនបានផលនោះទេ​ ដោយភាគីអ្នកមានលុយ​ ជាមន្ត្រីមានឋានន្តរស័ក្តិ​ទិញដីពលរដ្ឋខាងលេីនៅតែបន្តសាងសង់របងថ្មលេីកណ្ដាលភ្លឺស្រែដដែល​ ។ 

    បេីតាមប្រសាសន៍លោកមេភូមិ​ មុឹង​ អុក​ ការធ្វេីរបងនេះមិនបានសុំច្បាប់ទម្លាប់អ្វីទេ​ លោកក៏បានឃាត់ដែរតែគេមិនស្តាប់​ និងលោកបានធ្វេីលិខិតរាយការណ៍ទៅឃុំ​រួចហេីយចំពោះការតវ៉ារបស់ប្រជាពលរដ្ឋលេីការធ្វេីរបងបំពានផ្លូវសាធារណៈនេះ​ ។ចំណែកលោកមេឃុំ​ ខឹម​ ពន្លក​ បានអះអាងពីការធ្វេីរបងដោយមិនបានសុំច្បាប់នេះ​ផងដែរ​ ហេីយចំពោះពាក្យបណ្តឹងរបស់លោកមេភូមិលោកបានទទួល​ ព្រមទាំងបានបញ្ជូនជំនាញទៅដោះស្រាយហើយដែរតែមិនទាន់ទទួលបានលទ្ធផលយ៉ាងណានោះទេ។

  ដេីម្បីកុំឲ្យមានការសាងសង់របងថ្មខាងលេីនេះទាំងគ្មានច្បាប់​ និងមិនទាន់ដោះស្រាយរួចរាល់នោះ ប្រជាលរដ្ឋសូមឲ្យអាជ្ញាធរជំនាញជាន់ខ្ពស់​ពាក់ព័ន្ធ​ ក៏ដូចជាលោក​ កេត​ ម៉ៅ​ អភិបាលស្រុកសំរោង​ ជាពិសេសលោក​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ មេត្តាជួយពិនិត្យមេីល​ និងដោះស្រាយជូនពួកគាត់ផង​ ។ 

    ជាមួយគ្នានោះដែរ​ ភ្ងាក់ងារសារព័ត៌មានយេីងបានព្យាយាមសុំការបំភ្លឺពីម្ចាស់សំណង់របងថ្មដែរ​ តែគ្មានលេខទូរស័ព្ទ​ និងទាក់ទងមិនបាន​ ៕​ដោយ៖ជីម ភារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print