ខេត្តតាកែវ ៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាច្រេីនគ្រួសាររស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានធ្វេីការតវ៉ាទៅលេី អ្នកធំ មានលុយ មានឋានន្តរស័ក្តិម្នាក់ ដែលបានទិញដីពលរដ្ឋក្នុងភូមិហេីយជីកដីពាក់កណ្ដាលភ្លឺស្រែដេីម្បីសង់របងថ្មជាកម្មសិទ្ធិរបស់ខ្លួនដែលធ្វេីឲ្យពួកគាត់គ្មានផ្លូវដេីរទៅមកក្នុងការធ្វេីស្រែចម្ការទទួលផលដំណាំដូចសព្វដង។
ការតវ៉ារបស់ប្រជាពលរដ្ឋក្នុងភូមិគឺមិនបានផលនោះទេ ដោយភាគីអ្នកមានលុយ ជាមន្ត្រីមានឋានន្តរស័ក្តិទិញដីពលរដ្ឋខាងលេីនៅតែបន្តសាងសង់របងថ្មលេីកណ្ដាលភ្លឺស្រែដដែល ។
បេីតាមប្រសាសន៍លោកមេភូមិ មុឹង អុក ការធ្វេីរបងនេះមិនបានសុំច្បាប់ទម្លាប់អ្វីទេ លោកក៏បានឃាត់ដែរតែគេមិនស្តាប់ និងលោកបានធ្វេីលិខិតរាយការណ៍ទៅឃុំរួចហេីយចំពោះការតវ៉ារបស់ប្រជាពលរដ្ឋលេីការធ្វេីរបងបំពានផ្លូវសាធារណៈនេះ ។ចំណែកលោកមេឃុំ ខឹម ពន្លក បានអះអាងពីការធ្វេីរបងដោយមិនបានសុំច្បាប់នេះផងដែរ ហេីយចំពោះពាក្យបណ្តឹងរបស់លោកមេភូមិលោកបានទទួល ព្រមទាំងបានបញ្ជូនជំនាញទៅដោះស្រាយហើយដែរតែមិនទាន់ទទួលបានលទ្ធផលយ៉ាងណានោះទេ។
ដេីម្បីកុំឲ្យមានការសាងសង់របងថ្មខាងលេីនេះទាំងគ្មានច្បាប់ និងមិនទាន់ដោះស្រាយរួចរាល់នោះ ប្រជាលរដ្ឋសូមឲ្យអាជ្ញាធរជំនាញជាន់ខ្ពស់ពាក់ព័ន្ធ ក៏ដូចជាលោក កេត ម៉ៅ អភិបាលស្រុកសំរោង ជាពិសេសលោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយពិនិត្យមេីល និងដោះស្រាយជូនពួកគាត់ផង ។
ជាមួយគ្នានោះដែរ ភ្ងាក់ងារសារព័ត៌មានយេីងបានព្យាយាមសុំការបំភ្លឺពីម្ចាស់សំណង់របងថ្មដែរ តែគ្មានលេខទូរស័ព្ទ និងទាក់ទងមិនបាន ៕ដោយ៖ជីម ភារ៉ា