ខេត្តកំពង់ចាម, រដ្ឋបាលខេត្តសម្រេច បិតខ្ទប់ ផ្សារស្គន់ថ្មី បណ្តោះអាសន្ន ចំនួន ២ សប្តាហ៍ ស្ថិតនៅ ភូមិស្គន់ ឃុំ សូទីប ស្រុកជើងព្រៃបងប្អូនអាជីវករ មានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ត្រូវបានបិទខ្ទប់ ផ្សារស្ពន់ថ្មី ស្ថិតនៅភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម រយៈពេល១៤ ថ្ងៃ នៅថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដោយមូលហេតុមានបងប្អូន អាជីវករផ្សារ មានវិជ្ជមានជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សមគន៍ ២០ កុម្ភៈ។
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។
នាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងបង ប្អូនអាជីវករក្នុងផ្សារស្ពន់ថ្មី ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
...