ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តទាំង០៩នៃស្រុក និងក្រុងចំនួន០៣ក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី០៣ និងទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានអនុញ្ញាតឱ្យ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តទាំង០៩ នៃស្រុក និងក្រុងចំនួន០៣ក្នុងខេត្តពោធិ៍សាត់ ។ 

ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន ជាតំណាងបានពាំនាំបណ្តាំសួរសុខទុក្ខពីលោក និងលោកស្រីប្រគេនជូនព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទដែលមកពីតាមបណ្តាវត្តទាំង០៩នោះ ។ ជាពិសេសលោកបានអំពាវនាវ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា និងញាតិ្តញោមជើងវត្តទាំងអស់ឱ្យចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល (៣ការពារ និង ៣កុំ) ធ្វើយ៉ាងណាកុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍បន្តទៀត ។ 

ហើយវត្តដែលទទួលទេយ្យវត្ថុនៅពេលនេះរួមមាន ០៩វត្ត៖

០១-វត្តនាគកួច ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

០២-វត្តពុទ្ធរង្សីបារមីតេជោ ហៅវត្តភ្នំតាប៉ាង ស្ថិតក្នុងក្នុងភូមិខ្លាក្រពើ ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

០៣-វត្ភភ្នំបារមីដីក្រហម ក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

០៤-វត្តធ្លាជ្រៃព្រៃធុតង្គភ្នំទ្រព្យ ក្នុងភូមិឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ 

០៥-វត្តសុវណ្ណគីរី ហៅវត្តទួលវែង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ 

០៦-វត្តឈើទាលរូង ក្នុងភូមិឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

០៧-វត្តផ្ទះគរ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លុងវិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

០៨-វត្តទួលគូរ ស្ថិតក្នុងភូមិទួលគូរ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

០៩-វត្តរាំងទិល ស្ថិតក្នុងភូមិរាំង ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ 

ទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបានរួមមាន ៖

១-អង្ករចំនួន ០១តោន

២-ត្រីខ ១កេស មាន ១០០ កំប៉ុង

៣-មីចំនួន០៥កេសធំ ស្មើ ៣០កេសតូច

៤- ត្រីងៀត ១០គីឡូ

៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង

៦-កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់

៧-តែចំនួន ០២គីឡូក្រាម

៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម) 

៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)

១០-ទឹកត្រីចំនួន ០៥យួរ មាន៣០ដប

១១-ទឹកស៊ីអុីវចំនួន ០៥យួរ មាន៣០ដប

១២-ប៊ីចេងចំនួន ១០គីឡូក្រាម

១៣-ម៉ាស់ ២០ប្រអប់

១៤-វីតាមីនសេ ២០ទីប

១៥-សាប៊ូ ៥០ដុំ

១៦-ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់

១៧-សាច់ជ្រូកផាត់ ១០ គីឡូ

១៨-ប្រេងកូឡាចំនួន ០៥ដុំ ស្មើនឹង ៦០ដប

១៩-ប្រេងខ្យល់ចំនួន ០៥ដុំ ស្មើនឹង ៦០ដប

២០-អាល់កុលចំនួន ០៤កាន ស្មើនឹង ១២០លីត្រ

២១-សាច់ក្រកចំនួន ១០គីឡូ

២២-ថ្នាំដុះធ្មេញ និងច្រាស់ចំនួន១០០ ឈុត

២៣-ថវិកា ២លានរៀល 

ដោយឡែកព្រះសង្ឃគង់នៅតាមបណ្តាវត្តទាំង ០៩មានចំនួន ៦៦អង្គ ក្នុងមួយអង្គៗទទួលបានស្លាដក់ចំនួន ០១ និងលោក យាយ លោកតាដែលអញ្ជើញចូលរួមក្នុងកម្មវិធីចំនួន១០០នាក់ ម្នាក់ៗក៏ទទួលបានឃីដ ចំនួន ០១ ផងដែរ ដែលក្នុង នោះមាន៖ ក្រម៉ា ០១ , សារ៉ុង ០១ , ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត , សាប៊ូ ០១ , ថ្នាំពេទ្យ ០១ ប្រអប់, ទឹកអាល់កុល ០១ដបតូច , ម៉ាស់ ១០បន្ទះ , ប្រេងកូឡា ០១ដប និងប្រេងខ្យល់ ០១ ដបផងដែរ៕

                     

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print