ផ្ទះនិងតូបលក់ដូរចំនួន២ខ្នងដួលរលំទាំងស្រុងនិងខូចខាតសម្ភារមួយចំនួនធំដោយសារមានភ្លៀងលាយនិងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋនិងតូបលក់ដូរចំនួន២ខ្នងត្រូវដួលរលំទាំងស្រុងនិងខូចខាតសម្ភារ:មួយចំនួនដោយសារមានភ្លៀងលាយនិងខ្យល់កន្ត្រាក់សំណាងមិនមានអ្នករងរបួស។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល
ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ស្ថិតនៅភូមិត្រោក ឃំុតាសួស ស្រុកស្វាយជ្រំ  ។

យោងតាមអាជ្ញាធរស្រុកស្វាយជ្រំបានអោយដឹងជាបឋមថា
មានករណីខ្យល់កន្ត្រាក់ បណ្តាលអោយដួលរលំផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង និងតូបលក់ដូរ០១ខ្នង។

ដោយម្ចាស់ផ្ទះមានឈ្មោះព្រាប សុខន ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិត្រោក ឃំុតាសួស ស្រុកស្វាយជ្រំ  ។
ចំណែកសម្ភារៈខូចខាតរួមមាន
ផ្ទះទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ ធ្វេីអំពីឈេីនិងបេតុង ដំបូលប្រក់ស័ង្កសី ដួលរលំទាំងស្រុង។

តូបលក់ដូរទំហំ៨ម៉ែត្រកន្លះគុណនិង៦ម៉ែត្រធ្វេីអំពីឈេីនិងស័ង្កសី ខូចទាំងស្រុង។
ម៉ូតូម៉ាកសង់កូរ៉េ ០១គ្រឿងទូរទស្សន៍ ១៧អុីង០១គ្រឿទូរស័ព្ទដៃ០២គ្រឿង។

សម្ភារ:លក់ដូរប្រហែល១លាន៥សែនរៀលនិងបាត់បង់ប្រាក់ប្រមាណចំនួន
៣លានរៀលសំណាងមិនបានរងគ្រោះថ្នាក់ដល់មនុស្សសត្វ។

អាជ្ញាធរស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ព្រមទាំងមានរន្ទះសូមបិទទូរស័ព្ទនិងដើរចេញកន្លែងមានលោហធាតុ ហើយប្រញាប់ប្រញាល់រត់រកទីទួលមានសុវត្ថិភាពនិងរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតងាយស្រួលក្នុងការជួយសង្គ្រោះអាយុជីវិតរបស់បងប្អូន៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print