លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពាជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពាជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១​ មាន​ ៤៥,៣៦%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ ។
សូមបញ្ជាក់ថា, គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កន្លងទៅ នេះ បានប្រគល់អំណោយ«ថេបប្លេត»របស់សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសំភារៈបរិក្ខាពេទ្យមួយចំនួនទៀត ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក្នុងខេត្ត ចំនួន៦ រួមមាន៖ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តមណ្ឌលគិរី។

ពិធីប្រគល់-ទទួល អំណោយទាំងនេះ បានធ្វើឡើងនៅខេត្តត្បូងឃ្មុំ ដែលមានការអញ្ចើញចូលរួមជាអធិបតីភាពពីលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី វេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងប្រធានមន្ទីរ អ្នកពាក់ព័ន្ធមួយចំនួនទៀត៕

...

.ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print