ខេត្តព្រះវិហារ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)របស់មន្រ្តីជំនាញ។
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសព័ត៌មាននៅថ្ងៃទី៤កក្កដានេះថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៣នាក់ គឺម្នាក់ជាប្រជាពលរដ្ឋធ្វើដំណើរមកពីខេត្តកំពង់ធំស្នាក់នៅសាលាស្រុកជាំក្សាន្ត។
រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន១៥២នាក់ បានព្យាបាលជាសះស្បើយចំនួន ៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន១០៨នាក់ទៀត ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារដូចខាងក្រោម៖