រដ្ឋបាលខេត្តតាកែវ៖ ប្រកាស​រកឃើញអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន​ ៤នាក់ទៀត​ស្លាប់​

ចែករំលែក៖

ខេត្ត​តាកែវ​​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តតាកែវ​ នៅថ្ងៃចន្ទទី​០៥ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានប្រកាសរកឃើញមានអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន​ ០៤នាក់ទៀត​ស្លាប់​ ក្នុង​នោះ​បុរស​២នាក់​ និងស្រ្តី២នាក់។

នៅក្នុង​លិខិត​ជូន​ដំណឹង​របស់រដ្ឋបាលខេត្ត អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកស្លាប់ដោយសារជំងឺកវីដ-១៩ ខាងលើនេះ​ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោល ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ដោយឡែក​ចំពោះ​ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print