អគ្គីភ័យឆាបឆេះផ្ទះ០១ខ្នងឈើលើ ថ្មក្រោមខូតខាតសម្ភារជាច្រើន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ផ្ទះ០១ខ្នងឈើលើ ថ្មក្រោមបានក្លាយជាចំណីអគ្គីភ័យឆាបឆេះស្ទើរតែទាំងស្រុងបង្កនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។
តាមការឲ្យដឹងពីលោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ឲ្យដឹងថា៖ផ្ទះដែលរងនូវការខូចខាតដោយសារអគ្គីភ័យឆាបឆេះ មានទំហំ៩ម៉ែត្រX៧ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម មានម្ចាស់ឈ្មោះឯក  រៀម ភេទ ប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីវ សារួនអាយុ៤៩ ឆ្នាំ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖មុនពេលកើតហេតុម្ចាស់ផ្ទះបានចេញពីផ្ទះទៅរកបេះត្រកួននិងទៅប្រកបរបររកស៊ី នៅសល់តែកូនស្រីម្នាក់មានផ្ទៃពោះ ដើរទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង ។លុះដល់    ភ្លើងបានឆាបឆេះពេញទំហឹងទើបដឹងនិងស្រែកឲ្យប្រជាពលរដ្ឋអ្នកជិតខាងនិងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ០១គ្រឿងបានចេញជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់០១រថយន្ត រលត់ទាំងស្រុង ។ចំពោះមូលហេតុបង្ក ឲ្យកើតមានអគ្គីភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើង នៅក្នុងផ្ទះជាន់លើ ។
លោក មាស ប្ញទ្ធី បានបញ្ជាក់ថា៖ចំពោះការខូចខាតផ្ទះ ខូចខូចខាតអស់៧០% ទ្រព្យសម្បតិ្តនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ និង ឆេះអស់ប្រាក់ថៃចំនួន១០ម៉ឺបាត តែមិនមានគ្រោះថ្នាក់ដល់មនុស្សឆាបឆេះដល់ផ្ទះអ្នកជិតខាងឡើយ ៕


ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print