Update៖ ធ្លាក់យន្តហោះនៅហ្វីុលីពីន អ្នកស្លាប់កើនឡើង៤៥នាក់ហើយ

ចែករំលែក៖

នៅថ្ងៃទី៥ខែកក្កដា តាមតួលេខចុងក្រោយរបស់សារព័ត៌មាន Philstar បានផ្សាយថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាបានកើនឡើង ៤៥នាក់ និងអ្នករងរបួស៥៣នាក់។ នេះជាគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសហ្វីុលីពីន។
តាមតួលេខរបស់ក្រសួងការពារជាតិហ្វីុលីពីន បានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់មានមនុស្សជិះ ៩៦នាក់ ជាមួយគ្នានោះមានអ្នកស្លាប់៣នាក់និងរបួស៤នាក់ជាពលរដ្ឋរស់នៅលើដី តំបន់ដែលយន្តហោះថ្លាក់។ មនុស្ស៥នាក់នៅបាត់ខ្លួននៅឡើយទេ។
តំណាងកម្លាំងទាហានអាកាសហ្វីុលីពីន បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់មិនទាន់ដឹងនៅឡើយទេ ក្រុមជំនាញកំពុងតែ ស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់ ។ នៅពេលនេះ ក្រសួងការពារជាតិហ្វីុលីពីនបានស្នើពលរដ្ឋអត់ធ្មត់ កំុជឿពាក្យចចាមអារ៉ាមថាទិញយន្តហោះមានបញ្ហាទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។
ក្រោយមានគ្រោះថ្នាក់កើតឡើង នៅលើបណ្តាញសង្គមបណ្តាញសង្គម Twitter តំណាងរាស្ត្រហ្វីុលីពីន លោក Richard Gordon បានដាក់សំណួរទៅលើគុណភាព យន្តហោះដែលហ្វីុលីពីនទិញ។ នេះជាករណីគ្រោះថ្នាក់យន្តហោះ របស់កម្លាំងទាហានអាកាសហ្វីុលីពីន លើកទី៤ហើយ ។ កាលពីខែមករា មានមនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះនៅតំបន់ Bukidnon ៕ដោយ៖ធីរីណា

 

...

ចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះនៅហ្វីលីពីនបន្តកើនឡើង។ (រូបថត៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print