ទីភ្នាក់ងារព័ត៌មាន Yonhap បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា យោធាកូរ៉េខាងត្បូងមានគម្រោងដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលឈ្មោះ Cheonmu ដែលបាញ់ចេញម្ដងបានច្រើនគ្រាប់ ស្ថិតនៅព្រំដែនជាប់ជាមួយប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េ ខាងជើង) ។នេះជាលើកទីពីរហើយក្នុង រយៈពេលមួយឆ្នាំដែលកូរ៉េខាងត្បូងដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលនៅតាមខ្សែ បន្ទាត់ព្រំដែន ។
ប្រភពដដែលបានដកស្រង់មន្ដ្រីយោធាកូរ៉េខាងត្បូងមួយរូបបញ្ជាក់ថាប្រព័ន្ធបាញ់កាំជ្រួចមីស៊ីល(MLRS) នឹងត្រូវដាក់ពង្រាយនៅតាមព្រំដែនដែល ប្រឈមមុខតានតឹងដោយយោធានៅអំឡុងពាក់កណ្ដាលឆ្នាំងខាងមុខនេះ នៅពេលដែលវាត្រូវអភិវឌ្ឍន៍ចាប់សព្វ គ្រប់កាលណានោះ ។
មន្ដ្រីការពារជាតិកូរ៉េខាងត្បូងមិនបានបញ្ជាក់ព័ត៌មានលម្អិតទាក់ទងនឹង ប្រព័ន្ធបាញ់មីស៊ីលនេះទេដោយសារតែ វាជាកិច្ចការសម្ងាត់របស់យោធា។ លោកបន្ដថាកម្លាំងយោធាបានពង្រឹង សមត្ថភាពវាយប្រហារនៅព្រំដែនទឹក ភាគខាងលិច។
ប្រព័ន្ធបាញ់មីស៊ីលCheonmu ដែលអភិវឌ្ឍន៍កែប្រែឡើងវិញពីប្រព័ន្ធ MLRS ឈ្មោះ Guryong ។ ប្រព័ន្ធនេះមានសមត្ថបាញ់មីស៊ីលចេញក្នុងរយៈ ចម្ងាយ៨០គីឡូម៉ែត្រហើយទំហំគ្រាប់ មានពី១៣០មីល្លីម៉ែត្រ និង២៣០មីល្លឺម៉ែត្រថែមទៀតផង ៕ ម៉ែវ សាធី