​កូរ៉េ​ខាងត្បូង​ដាក់​ពង្រាយ​ប្រព័ន្ធ​ មី​ស៊ី​ល​នៅ​តំបន់​ព្រំដែន​

ចែករំលែក៖

ddddd

​ទីភ្នាក់ងារ​ព័ត៌មាន​ Yonhap​ បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ យោធា​កូរ៉េ​ខាងត្បូង​មាន​គម្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ឈ្មោះ​ Cheonmu​ ដែល​បាញ់​ចេញ​ម្ដង​បាន​ច្រើន​គ្រាប់​ ស្ថិត​នៅ​ព្រំដែន​ជាប់​ជាមួយ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​(​កូរ៉េ​ ខាងជើង​)​ ។​នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​ រយៈពេល​មួយ​ឆ្នាំ​ដែល​កូរ៉េ​ខាងត្បូង​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​នៅ​តាម​ខ្សែ​ បន្ទាត់​ព្រំដែន​ ។​

​ប្រភព​ដដែល​បាន​ដកស្រង់​មន្ដ្រី​យោធា​កូរ៉េ​ខាងត្បូង​មួយ​រូប​បញ្ជាក់​ថា​ប្រព័ន្ធ​បាញ់​កាំជ្រួច​មី​ស៊ី​ល​(MLRS)​ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ដែល​ ប្រឈម​មុខ​តានតឹង​ដោយ​យោធា​នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំង​ខាង​មុខ​នេះ​ នៅ​ពេល​ដែល​វា​ត្រូវ​អភិវឌ្ឍន៍​ចាប់​សព្វ​ គ្រប់​កាលណា​នោះ​ ។​

​ប្រភព​បាន​បន្ដ​ថា​ តាម​ការ​រំពឹង​ទុក​ Cheonmu​ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ តំបន់​ភាគ​ខាងលិច​ ជិត​ទីតាំង​ដែល​កងទ័ពជើងទឹក​ធ្លាប់​កើត​មាន​ជម្លោះ​ ។​

​មន្ដ្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​នេះ​ទេ​ដោយសារ​តែ​ វា​ជា​កិច្ចការ​សម្ងាត់​របស់​យោធា​។​ លោក​បន្ដ​ថា​កម្លាំងយោធា​បាន​ពង្រឹង​ សមត្ថភាព​វាយប្រហារ​នៅ​ព្រំ​ដែនទឹក​ ភាគ​ខាងលិច​។​

...

​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​Cheonmu​ ដែល​អភិវឌ្ឍន៍​កែប្រែ​ឡើង​វិញ​ពី​ប្រព័ន្ធ​ MLRS​ ឈ្មោះ​ Guryong​ ។​ ប្រព័ន្ធ​នេះ​មាន​សមត្ថ​បាញ់​មី​ស៊ី​ល​ចេញ​ក្នុង​រយៈ​ ចម្ងាយ​៨០​គីឡូម៉ែត្រ​ហើយ​ទំហំ​គ្រាប់​ មាន​ពី​១៣០​មី​ល្លី​ម៉ែត្រ​ និង​២៣០​មី​ល្លឺ​ម៉ែត្រ​ថែម​ទៀត​ផង​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print