ភ្នំពេញ៖ ក្រោមការឧបត្ថម្ភថវិកាពីស្ថានទូតជប៉ុន គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រខ្នាតតូច (Grass Root Project) ចំនួន ៤កន្លែង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ដំណើរការជាបន្តបន្ទាប់ ក្នុងនោះមាន៖
១-គម្រោងស្តារឡើងវិញប្រឡាយអន្លង់រូង ស្ថិតក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានផ្ទៃដីស្រោចស្រព សរុបចំនួន ៤៣៦ហិកតា។
២-គម្រោងស្តារឡើងវិញប្រឡាយស្តៅ ស្ថិតក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានផ្ទៃដីស្រោចស្រព សរុបចំនួន ៣៥០ ហិកតា។
៣-គម្រោងស្តារឡើងវិញប្រឡាយយោធា ស្ថិតក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានផ្ទៃដីស្រោចស្រព សរុបចំនួន ៤២០ ហិកតា
៤-គម្រោងស្តារឡើងវិញប្រឡាយទំនប់លោក ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានផ្ទៃដីស្រោចស្រព សរុបចំនួន ៤៣៦ ហិកតា ៕ សុខ ខេមរា
...