ខេត្តបន្ទាយមានជ័យៈ បន្ទាប់ពីអំពើហិង្សាដោយចេតនាទៅលើស្ត្រីជាច្រើននាក់ដែលកំពុងស្លទឹកនំបញ្ចុកនិងចិតរបោយនំស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣ទៅ៤នាក់រងរបួសធ្ងន់រួចជនល្មើសរត់គេចខ្លួនអស់រយៈពេល០៤ថ្ងៃ ពេលនេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលទៅមណ្ឌលដីការេពីរ តំបន់ភ្នំចង្រ្កានយក្ស ក្នុងភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមរមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក មានករណីហឹង្សាដោយចេតនាកើតឡើង បង្កដោយឈ្មោះស្វឿង ប៉ុង ជនដៃដល់ ជាមនុស្សញៀនថ្នាំ បានធ្វើសម្មភាពកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់អ្នកស្ត្រី៣ទៅ៤នាក់ដែលកំពុងស្លទឹកនំបញ្ចុកហូបជាលក្ខណៈគ្រួសារនិងចិតបន្លែដោយពុំដឹងមូលហេតុ។ដោយឃើញពីសកម្មភាពរបស់ជនល្មើស ស្ត្រីទាំងនោះបាននាំគ្នាស្ទុះក្រោយរត់រៀងៗខ្លួន តែចៃដន្យស្ត្រីឈ្មោះហឿង សៃនាវ អាយុ៥៨ឆ្នាំ ជាប្រពន្ធរបស់ក្រុមប្រឹក្សាឃុំថ្មពួក បានស្ទុះរត់បានបន្តិចជាន់ដុំដីក្រឡាច់ដួល ត្រូវជនដៃដល់កាប់ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែដោយរបួសធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យស្រុកបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែកជនដៃដល់ឈ្មោះស្វឿង ប៉ុងក្រោយពីធ្វើ
សកម្មភាពរួចបានរត់គេចខ្លួនបាត់។
ប្រភពដដែលបានបញ្ជាក់ថា៖ដោយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួក ធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនដៃដល់បាននៅ វេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងលើ រួមទាំងដកហូតបានវត្ថុតាងកាំបិតខ្វែវ ដែលធ្វើសកម្មភាពកាប់ទៅលើស្ត្រីរងគ្រោះរួចបានយកទៅលាក់ទុកនៅក្នុងចម្ការដំឡូងមីខាងកើតវិទ្យាល័យថ្មពួក។បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា