ឈ្មួញ​ ឈ្មោះ ភ័ក្រ​ កំពុងកាក់កបរបរដឹកជញ្ជូនឈេីខុសច្បាប់ ពីខេត្តព្រះវិហារទៅកំពង់ធំឯសមត្ថកិច្ចជំនាញមិនដែលបង្រ្កាបសូម្បីម្តង !!!???

ចែករំលែក៖

ខេត្ត​ព្រះ​វិហារ​ ៖​ យោងតាមសេចក្តីរាយការណ៍អោយដឹង​ ថា​ ឈ្មួញឈ្មោះ​ ភក្រ័​ កំពុង​កាក់កបនឹងរបរដឹកឈេី​ ដែលពីមុនប្រេី​ ប្រាស់រថយន្តត្រឹម៦គ្រឿង​ តែឥឡូវពង្រីកថែម៣​គ្រឿង​ទៀតឡេីង៩គ្រឿង​ ដូចជា​រថយន្តធុនត្រា សុីណា នឹងហ្វត ពណ៌ត្រេអុី ។

តាមប្រភព​ព័ត៌មាន​បា​នទម្លាយថា​ រថយន្តសេរីទំនើបៗទាំងនោះ​ បានចូលទៅ​ដឹកឈើប្រភេទលេខ១​ សុក្រំ​ ពីចំណុចភូមិសុច ភូមិតាសែង​ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ឆ្ពោះ​ទៅខេត្តកំពង់ធំ​ ឯសមត្ថកិច្ចចម្រុះនៅចំណុចខ្នាថ្មី ជាប់ព្រំប្រទល់​ ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបាល័ង្គ បាបានបំពេញភារកិច្ចយ៉ាងសប្បារីករាយយចិត្តជាមួយនឹងការងារឈររាប់ក្បាលឡានយកលុយ​ទៅវិញ ? ។

ភាគច្រើន​ប្រជាពលរដ្ឋនៅក្នុងស្រុក
សង្គមថ្មីបាននិយាយាថា មេឈ្មួញដុះស្លែ ឈ្មោះ​ ភក្រ័ តែងតែទំនាក់ទំនងល្អជាមួយលោក យា សាវង្ស ប្រធានស្នាក់ការបរិស្ថានខ្នាថ្មីតាសែង ជាប់ព្រំប្រទល់​ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបង្លង័ នឹងលោក មឿង សំផុន នាយកភ្នំត្បែង រួមទាំងសមត្ថកិច្ចដ៍ទៃទៀត ។

ដោយសារ​ការងារមានទំនាក់ទំនង​ល្អ​បែបនេះហេីយ​ ទេីបរបរដឹកជញ្ជូនឈេី​ របស់លោក​ ភ័ក្រ​ កាក់កបយ៉ាងរលូន​ បែបនេះ​ ។ ឈើប្រភេទលេខ១សុក្រំនឹងឈើប្រណីតប្រភេទធ្នង់ ត្រូវបានមេឈ្មួញឈ្មោះភក្រ័ រៀបចំសេនារិយោបញ្ចុះបញ្ចូលអោយប្រជាជនចូលព្រៃ​កាប់ឈើនៅលើកំពូលភ្នំត្បែង ដែលជាភ្នំត្រូវបានចុះបញ្ជីជាបេតិកភណ្ឌ័ជាតិ ក្នុងដែន​សមត្ថកិច្ច​គ្រប់​គ្រង​លោក មឿង សំផុន ជានាយកបេតិកភណ្ឌ័ជាតិភ្នំត្បែង ។

ពាក់ពន្ឋ័នឹកការបើកដៃអោយរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះភក្រ័ ដឹកឈើចេញទាំងយប់ទាំង​ គ្មានការ​ បងបង្ក្រាបបែបនេះ ភ្នាក់ងារយើងនៅមិនទាន់អាចសុំការបកស្រាយពីលោក យា សាវង្ស ប្រធានស្នាក់ការបរិស្ថានខ្នាថ្មីតាសែង នឹងលោក មឿង សំផុន នាយកភ្នំត្បែងបានទេ កាលពីព្រឹកថ្ងៃទី៥ខែកក្តដានេះដោយពុំមានលេខទូរសព្ទ ។

ឯលោក មាស ញឹម នាយកព្រៃឡង់នឹងភ្នំត្នោត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកមិនបានដឹងរឿងដឹកឈើទាំងថ្ងៃទាំងយប់របស់មេឈ្មួញឈ្នោះ ភក្រ័ ទេ ដោយសារលោកជាប់រវល់ការងារច្រើនពេក ។

ជាមួយនិងលើកឡើងនេះមហាជនសូមសំណូពរទៅលោក សុង ចន្ទ័សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមមេត្តាពិនិត្យមើលកូនចៅក្រោមឱវាទផង​ ហេតុអីបើកដៃអោយរថយន្តដឹកឈើចេញដោយមិនបង្ក្រាប ? ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print